CamNews

កីឡា 

Crystal Palace ទាក់ជើង Liverpool មិនអោយយកពាន Premier League បន្ទាប់ពីស្មើកាលពីយប់មិញ (មានវីដេអូ)

ការប្រកួតបាល់ទាត់ English Premier League កាន់តែមានភាព តានតឹង និងក្តៅឡើងដោយសារ តែក្រុម Liverpool ដែលធ្លាប់ ឈរនៅលំដាប់ កំពូលមានពិន្ទុ ដាច់ពីក្រុម ដទៃឥលូវនេះ ត្រូវបាន គេបង្អាក់ដំណើរ សារជាថ្មីទៀតហើយ ដោយសារក្រុម Crystal Palace ។



ការប្រកួត ធ្វើឡើងនៅទឹកដី របស់ Crystal Palace ដែលជាក្រុម​ ពាក់កណ្តាលតារាងមួយ កំពុង តែមានសន្ទុះ លេងខ្លាំង ។ ចាប់ផ្តើម តង់ទី​ ១ Liverpool គ្រប់គ្រង ស្ថានការនិង បាល់បានល្អដែល នៅក្នុង នាទីទី ១៨ Joe Allen របស់ Liverpool ស៊ុតអោយ នាំមុខមុន មួយគ្រាប់ ។ ក្រុម Liverpool បន្តយុទ្ធសាស្ត្រ បញ្ចប់តង់ទី ១ នាំមុខមុន ០ ទល់ ១ ។ មកដល់តង់ទី ២ Liverpool នៅតែគ្រប់គ្រង បានលើក្រុម Crystal Palace ដោយបន្ថែម ២ គ្រាប់ទៀត ដោយកីឡាករ Sturridge នៅនាទី ៥៣ និង Suarez នៅនាទី ៥៥ ។ តែបើទោះបី ៣ គ្រាប់នាំមុខមែន តែក្រុម Crystal Palace មិនអោយ ក្រុមអ្នកគាំទ្រ បាក់មុខឡើយ ដោយវាយបក ៣ គ្រាប់វិញផ្ទួន នៅនាទីទី ៧៩ ដោយ Delaney និង Gayle បាន ២ គ្រាប់នៅនាទីទី ៨១ និង ៨៨ ។ Crystal Palace ក៏ទាក់ជើង Liverpool មិនអោយ បាន ៣ ពិន្ទុបានសំរេច ដូចនេះ Liverpool នៅតែស្ថិតក្នុង ភាពភ័យខ្លាច ក្នុងការដណ្តើម ពាន រង្វាន់ Premier League ខណៈ Man City មាន ៨០ ពិន្ទុ និង Chelsea មាន ៧៩ ពិន្ទុ និង Liverpool មាន ៨១ ពិន្ទុ ៕


ដោយ ៖ កុសល
ប្រភព ៖ youtube,livescore 


Tags: football liverpool crystal palace premier league