រថភ្លើងល្បឿនលឿន Hyperloop ធ្វើដំណើរក្នុងបំពង់ដែក ជាមួយនឹងល្បឿន ១.២០០គីឡូម៉ែត្រ/
ម៉ោង នឹងត្រូវបានដំណើរការសាកល្បងនៅ៣ខែខាងមុខ ដើម្បីត្រៀមដំណើរការជាផ្លូវការនៅ
ក្នុងឆ្នាំ ២០២០។
ក្រុមហ៊ុន Hyperloop One ថ្មីៗនេះ បានប្រកាសថា ខ្លួនកំពុងមានគម្រោងដំណើរការសាកល្បង
រថភ្លើងល្បឿនលឿនរបស់ខ្លួននៅ៣ខែខាងមុខ នៅឧទ្យាន Apex Industrial Park ក្នុងតំបន់ Las
Vegas អាមេរិក នេះបើតាម Las Vegas Review Journal។
Nick Earle អគ្គនាយករង ដែលគ្រប់គ្រងសកម្មភាពទូទាំងពិភពលោក បានឱ្យដឹងថា ការសាក
ល្បងនេះនឹងធ្វើឡើងរយៈចម្ងាយ ៥០០ម៉ែត្រ។
Nick Earle ថ្លែងថា “រថភ្លើងនេះនឹងរត់នៅលើទីខ្ពស់ ក្នុងល្បឿនសមស្រប ហើយក្រោយមកវា
នឹងបង្អន់បន្តិចម្ដងៗ”។
ទំព័រ Wired ឱ្យដឹងថា កាលពីខែឧសភា ឆ្នាំ ២០១៦ ក្រុមនេះបានទទួលជោគជ័យក្នុងការសាក
ល្បងដំណើរការ ជាមួយនឹងល្បឿន ១៨០គីឡូម៉ែត្រ/ម៉ោង។
Nick Earle បន្តថា តាមគម្រោង រថភ្លើង Hyperloop នឹងត្រៀមខ្លួនជាស្រេចដើម្បីដឹកទំនិញចាប់
ពីឆ្នាំ ២០២០។
រថភ្លើង Hyperloop ត្រូវបានបង្កើតឡើងក្រោមគំនិតរបស់មហាសេដ្ឋី Elon Musk នេះ ដំណើរ
ការដោយអគ្គីសនី។
យោងតាមការគន់គូររបស់ Elon Musk រថភ្លើង Hyperloop នឹងចំណាយពេលត្រឹមតែ៣៦នាទី
ដើម្បីធ្វើដំណើរពី San Francisco ទៅកាន់ Los Angeles នៃសហរដ្ឋអាមេរិក៕
ប្រែសម្រួល ៖ តារា
ប្រភព ៖ nbcbayarea /next Media