ម៉ូដែលស្មាតហ្វូនក្លែងក្លាយខាងលើនេះ ត្រូវបានដាក់លក់ជាមួយនឹងរូបរាងដែលដូចទៅនឹង
iPhone 7 Plus Pro ពណ៌ Rose Gold និងកាមេរ៉ាគូនៅពីក្រោយខ្នង។
គេត្រូវរង់ចាំដល់ទៅពីរខែទៀត ទើប iPhone ជំនាន់ថ្មីបង្ហាញខ្លួន។ ប៉ុន្តែ ក្រុមអ្នកផលិតនៅចិន បានប្រញាប់បញ្ចេញផលិតផលក្លែងក្លាយរួចទៅហើយ។ យោងតាមទំព័រ Gizchina ក្នុងទីផ្សារ
បានចាប់ផ្ដើមឃើញមានស្មាតហ្វូនដែលមានរូបរាងដូចទៅនឹងដំណឹងចចាមអារ៉ាមរបស់ iPhone
7។ ខ្សែអង់តែននៅខាងខ្នងត្រូវបានលាក់ ឬកាមេរ៉ាគូ សុទ្ធតែបង្ហាញខ្លួននៅលើ “iPhone” ចិន។
យ៉ាងនេះក្ដី ក៏នៅមានចំនុចខ្លះដែលអាចបែងចែក iPhone ពិត និង iPhone ក្លែងក្លាយ។ ស្មាត
ហ្វូន iPhone 7 ក្លែងក្លាយ នឹងមិនប្រើប្រព័ន្ធប្រតិបត្តិ iOS នោះទេ ជំនួសមកវិញ វាប្រើ Android
ដោយអ៊ីនធឺរហ្វេសត្រូវបានកែប្រែ ឱ្យដូចទៅនឹង iOS របស់ Apple។ ជួរអក្សរនៅសម្បកខាង
ខ្នង មានសរសេរ "Designed by Taiwan, Made in China" មិនមែន "Design by Apple in
California, Assembled in China" នោះទេ។
ការដែល iPhone ឬ iPhone 7 មិនទាន់ចេញ តែមានផលិតផលក្លែងក្លាយ គឺជារឿងធម្មតា នៅ
ទីផ្សារចិន។ ថ្មីៗនេះ Apple ក៏ត្រូវបានក្រុមហ៊ុនចិន ប្ដឹងមិនឱ្យលក់ iPhone 6 នៅក្រុងប៉េកាំង
ក្រោមបទចោទថា បានរំលោភលើកម្មសិទ្ធិបញ្ហារបស់ម៉ូដែលស្មាតហ្វូនតម្លៃទាបមួយរបស់ចិន។
ប្រែសម្រួល ៖ តារា