ព័ត៌មានអន្តរជាតិ ៖ គួរបញ្ជាក់ថា ជាមួយនឹងប្រជុំរូបភាពខាងក្រោមនេះ បើយោងតាមការដកស្រង់ សម្រង់អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស នៃរដ្ឋចិន ស៊ិនហួរ អះអាងអោយដឹងថា កាល ពីថ្ងៃច័ន្ទ ទី ១១ ខែសីហា ឆ្នាំ ២០១៤ ម្សិលមិញនេះ អ្នកជំនាញគ្រប់គ្រង ជម្ងឺឆ្លង របស់ប្រទេសចិន ៣ នាក់ បានទៅដល់អាកាសយានដ្ឋាន អន្តរជាតិក្រុង Conakry ប្រទេស Guinea ។
បន្ថែមពីលើនេះ ប្រភពដដែល បន្តគូសបញ្ជាក់អោយដឹងថា កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍ កន្លងទៅនេះ The National Health and Family Planning Commission (NHFPC) បានចេញសេចក្តីប្រកាស អោយ ដឹងថា ប្រទេសចិន នឹងបញ្ជូនអ្នកជំនាញ ៣ ក្រុម រួមទាំង បណ្តាផលិតផល ផ្គត់ផ្គង់ ផ្នែកវេជ្ជសាស្រ្ត មួយចំនួនផ្សេងៗទៀត ទៅកាន់ប្រទេស Guinea, Liberia និង Sierra Leone ក្នុងគោលបំណង ជួយ បង្ការ ការពារ និងគ្រប់គ្រង ជម្ងឺអាសន្នរោគ រាតត្បាតយ៉ាងសាហាវ ដែលពិភពលោក បានស្គាល់ថា ជាជម្ងឺ Ebola ៕
- អាន ៖ ស្អីគេ ជម្ងឺអាសន្នរោគ រាតត្បាត យ៉ាងសាហាវ ទ្វីបអាហ្រិ្វក Ebola ចូលដល់ទឹកដី តំបន់អាស៊ី ?
- អាន ៖ ហេតុតែខ្លាច ឆ្លងជម្ងឺអាសន្នរោគ រាតត្បាត ឆ្នាំ ២០១៤ សុខចិត្ត មិនទៅក្បែរ សាកសព ជនរងគ្រោះ
- អាន ៖ បទវិភាគ និង យល់ដឹង ៖ ជម្ងឺអាសន្នរោគ កំពុងរាតត្បាត ពិភពលោក Ebola ឬ ជម្ងឺស៊ីសាច់មនុស្ស
- អាន ៖ ប្រកាសរដ្ឋក្នុងភាពអាសន្ន ខណៈជម្ងឺអាសន្នរោគ ដ៏សាហាវ កំពុងតែវាយប្រហារ ពិភពលោក
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ