អង់គ្លេស៖ តាមការអោយដឹងពីគេហទំព័រ newsday ដែលបានចុះផ្សាយកាលពីពេលថ្មីៗ
នេះថា មានដើមឈើដ៏ធំមួយដើម មានមែកសាខាច្រើន ដែលមានអាយុកាល១០០០ឆ្នាំ
ត្រូវបានគេរកឃើញ។
លោក Paul Cook ដែលជាមនុស្សចូលចិត្ដដើរក្នុងព្រៃ បានអោយដឹងថា ថ្មីៗនេះ គាត់បាន
ដើរជួបប្រទះដើមឈើ ដែលមានដើមធំ ដែលមាន មានអាយុកាលប្រហែលជា ១០០០ឆ្នាំ
ស្ថិតក្នុងតំបន់ព្រៃ Sherwood ទីក្រុង Nottnghamshire ប៉ែកខាងកើតនៃចក្រភពអង់គ្លេស។
ដើមឈើនៅពេលដែល ព្រិលធ្លាក់ពីស្លឹកអស់
លោក Cook បានបន្ដថា បន្ទាប់ពីគាត់បានឃើញដើមឈើដ៏ធំនេះ គាត់បានផ្ដិតរូបរបស់វា
ហើយបង្ហោះចូលទៅក្នុងអ៊ីនធរណែត ដៃលរូបរបស់វា បានធ្វើអោយមនុស្ស ជាច្រើន មាន
ភ្ញាក់ផ្អើលយ៉ាងខ្លាំង នោះគឺព្រោះតែ ដើមឈើនោះ មានរូបអ្នកបួសសាសនាគ្រឹស្ដ ស្ថិតនៅ
ជាប់នឹងគល់ឈើនោះ។
លោក Cook
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិទ្យសាស្រ្ដ បានបន្ថែមថា វាគឺជាអំបូរពូជឈើ ដែល
មានអាយុកាលវែង ដែលមានឈ្មោះថា "Oak Tree" ដែលថ្មីៗនេះ ត្រូវបានគេរកឃើញ នៅ
ក្នុងសហរដ្ឋអាមេរិក ហើយមានអាយុកាលដល់ទៅ ៣០០០ឆ្នាំឯណ្ណោះ៕
ដោយ៖ នារី
ប្រភព៖ newsday