អាមេរិក៖ តាមការអោយដឹងពីគេហទំព័រ newsday ដែលបានចុះផ្សាយ កាលពីពេលថ្មីៗ
នេះថា បុរសបីនាក់ ត្រូវបានជួយសង្គ្រោះជីវិត ពីមហាសមុទ្រអាត្លង់ទិច ខណៈទូកដំណើរ
កំសាន្ដរបស់គេ ត្រូវព្យុះវាចូលកណ្ដាលមហាសមុទ្រ។
លោក Rudy Snel មានវ័យ ៦២ ឆ្នាំ លោក Ben Tye មានវ័យ ៣១ឆ្នាំ និងលោក Pierre
Lutz មានវ័យ ៥៧ឆ្នាំ ត្រូវបានក្រុមប៉ូលីស នៃរដ្ឋ កាលីហ្វូញ៉ា ជួយសង្រ្គោះពីមហាសមុទ្រ
ខណៈពួកគេត្រូវបាន ខ្យល់ព្យុះដែលមានកម្លាំងដ៏ខ្លាំងក្លា បក់យកទូកកំសាន្ដរបស់គេ ទៅ
កណ្ដាលមហាសមុទ្រអង់ត្លង់ទិច។
លោក Rudy Snel បាននិយាយថា អ្វីដែលអស្ចារ្យនោះ គឺទូកដ៏តូចរបស់គាត់ មិនត្រូវបាន
លិចចូលទៅក្នុងផ្ទៃសមុទ្រ ទោះបីជាកម្លាំងព្យុះកើនដល់ទៅ ១០០miles ក្នុងមួយម៉ោងក៏
ដោយ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ជីវិតរបស់ពួកលោក ត្រូវបានជួយសង្រ្គោះពីក្រុមឆ្មាំ
សមុទ្រដែលនៅឈជើង នៅតំបន់ប៉ែកខាងជើង រដ្ឋកាលីហ្វូញ៉ាផងដែរ៕
ដោយ៖ នារី
ប្រភព៖ newsday