ព័ត៌មានអន្តរជាតិ ៖ ពួកសកម្មប្រយុទ្ធ ជីហាត មកពីរដ្ឋអ៊ីស្លាមជ្រុលនិយម Islamic State (IS) បានដុត សម្លាប់មនុស្សទាំងរស់ ដល់ទៅ ៤៥ នាក់ នៅទីក្រុង al-Baghdadi ភាគខាងជើង ប្រទេស អ៊ីរ៉ាក់នេះបើ តាមការគូសបញ្ជាក់ អោយដឹងពីមេបញ្ជាការប៉ូលីស ក្នុងស្រុក ។
បន្ថែមពីលើនេះ ប្រភពសារព័ត៌មាន ប៊ីប៊ីស៊ី បន្តចុះផ្សាយអោយដឹងថា ៖ ពុំទាន់មានរបាយការណ៍ណា មួយបញ្ជាក់ច្បាស់នៅឡើយទេ ថាជនរងគ្រោះទាំងនោះ គឺជានរណា ហើយមូលហេតុអ្វីបានឈានទៅ ដល់ការសម្លាប់ដុតទាំងរស់ ទ្រង់ទ្រាយធំយ៉ាងដូច្នេះ ប៉ុន្តែ មេបញ្ជាការប៉ូលីស ក្នុងស្រុក លោក Qasim al-Obeidi ស្រាយបំភ្លឺដោយមានជំនឿជាក់អោយដឹងថា ៖ ជនរងគ្រោះទាំងនោះភាគច្រើនជាកងកម្លាំង សន្តិសុខ ។
របាយការណ៍ បញ្ជាក់អោយដឹងថា ក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយម ISIS បាន ដណ្តើម គ្រប់គ្រងបានទីក្រុង នៅជិតនឹងមូលដ្ឋានទ័ពអាកាស Ain al-Asad កាលពីសប្តាហ៍មុន ។ ប្រភព ពីមន្រ្តីផ្លូវការអោយដឹងថា បរិវេណផ្ទះសាច់ញ្ញាត្តិ នៃក្រុមគ្រួសារសមាជិកសន្តិសុខ និង មន្រ្តីផ្លូវការក្នុងស្រុកនោះ ឥលូវនេះ កំពុង តែស្ថិតនៅក្រោមការវាយប្រហារ ។ ខណៈមន្រ្តី បានប្រកាសដង្ហោយហៅរក ជំនួយ ពីរដ្ឋាភិបាល និង សហគមន៍អន្តរជាតិ ។
ជាមួយនឹងការប្រយុទ្ធប្រឈមគ្នាដ៏ខ្លាំងខ្លា និងបណ្តាញទំនាក់ទំនងសង្គមចុះខ្សោយនៅក្នុងតំបន់នោះ បានធ្វើអោយមានផលវិបាកមួយចំនួនក្នុងការ ស្រាយបំភ្លឺ របាយការណ៍ជាក់លាក់ ណាមួយ ។ គួររំឮក ថា ដើមខែកុម្ភៈនេះ ក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយម IS បានបង្ហោះផ្សាយនូវវីដេអូ ក្រុមសកម្មប្រយុទ្ធ ដុត សម្លាប់ទាំងរស់ ពីលុត ទ័ពអាកាសរបស់ប្រទេស ហ្ស៊កដានី ក្រោយពី យន្ត ហោះរបស់លោក ត្រូវ បាន បាញ់ទម្លាក់ ដោយក្រុមឧទ្ទាមមួយនេះ នៅក្នុងខែធ្នូ ក្នុងប្រទេស ស៊ីរី ៕
- អាន ៖ អេហ្ស៊ីប សងសឹក បើកការវាយប្រហារ តាមអាកាស សម្លាប់ ISIS បានហោចណាស់ ៤០ នាក់
- អាន ៖ អេហ្ស៊ីប ដង្ហោយហៅ រកជំនួយអន្តរជាតិ ពួតដៃគ្នា កំទេចឈ្លើងសង្គ្រាម ISIS
- អាន ៖ ក្តៅស្លឹកត្រចៀកខ្លាំង ទ្រាំពុំបាន អេហ្ស៊ីប វាយប្រហារ ISIS ដោយទម្លាក់គ្រាប់បែក កំទេច ឬសគល់
- អាន ៖ ព្រៃផ្សៃ ៖ វីដេអូ ISIS សម្លាប់កាត់ក្បាល ជនស្លូតត្រង់ ដល់ទៅ ២១ នាក់
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី