ព័ត៌មានអន្តរជាតិ ៖ ហ្ស៊កដានី បានធ្វើការអះអាងអោយដឹងថា ពីលុតរបស់ប្រទេសខ្លួន លោក Moaz al- Kasasbeh ពិតជាបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ បន្ទាប់ពីវីដេអូបង្ហោះផ្សាយតាមប្រព័ន្ធអនឡាញ ដោយក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយម Islamic State (IS) អះអាងដោយធ្វើការបង្ហាញនូវការដុត ចំណាប់ខ្មាំង ជាពីលុតរូបនេះទាំងរស់ ។
វីដេអូ បញ្ជាក់ស្តែងៗ ចំណាប់ខ្មាំង ជាពីលុតរូបនេះ ត្រូវ បានបង្ខាំង ទុក នៅក្នុងទ្រុងដែក រួចធ្វើការដុត សម្លាប់ទាំងរស់ ។ មន្រ្តីផ្លូវការ កំពុងតែធ្វើការយ៉ាងសស្រាក់សស្រាំ ដើម្បីធានាអោយបាននូវភាពពិតនៃ វីដេអូមួយនេះ ។
King Abdullah ស្តេចប្រទេស ហ្ស៊កដានី បានបញ្ជាក់អោយដឹងថា លោក Lt Kasasbeh គឺជាវីរបុរសពិត ហើយ ហ្ស៊កដានី ត្រូវតែឈរលើមូលដ្ឋានជាធ្លុងមួយក្នុងការប្រឈមមុខ ជាមួយ នឹងបញ្ហាតានតឹងលើក នេះ ។ គួររំឮកថា ពីលុតជាចំណាប់ខ្មាំងខាងលើ ត្រូវបានក្រុមរដ្ឋអ៊ីស្លាម និយម ខាងលើ ចាប់ឃាត់ខ្លួន បាន ក្រោយពីរូបលោកបានយន្តហោះធ្លាក់ ក្នុងទឹកដី ប្រទេស ស៊ីរី អំឡុង បេសកម្ម វាយប្រហារតាមអា កាសក្នុងខែធ្នូកន្លងទៅ ប្រឆាំងនឹងក្រុម ឧទ្ទាម IS ។
សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា វីដេអូសម្លាប់ចំណាប់ខ្មាំងលើនេះ ត្រូវបានបង្ហោះឡើងអំឡុងថ្ងៃ អង្គារម្សិលមិញ តាមរយៈគណេយ្យទ្វីតធើ ដែលត្រូវបានគេស្គាល់ថា ប្រភព មកពី IS សម្រាប់ធ្វើការឃោ សនា និងផ្សព្វផ្សាយ ។ លោក Frank Gardner អ្នកឆ្លើយឆ្លងអោយសារព័ត៌មានប៊ីប៊ីស៊ីសរបញ្ជាក់អោយ ដឹងថា ពិភពលោកពិតជាតក់ស្លុត និង រន្ធត់ជាខ្លាំង ជាមួយ នឹងសកម្មភាព សាហាវយង់ឃ្នង របស់ពួក IS លើកនេះ ។ យ៉ាងណាមិញ ហ្ស៊កដានី បានប្តេជ្ញាយ៉ាងមុតម៉ាំ ក្នុងការដាក់ទណ្ឌកម្ម ក៏ដូចជា សងសឹក ពាក់ព័ន្ធករណី ស្លាប់ពីលុត របស់ខ្លួនលើកនេះ ខណៈ ស្តេច ហ្ស៊កដានី មានជាការគូសបញ្ជាក់អោយដឹង ថា IS គឺជា ក្រុមឧក្រិដ្ឋជន សាហាវបំផុត "វិនាទី ហ្ស៊កដានី មក ពី គ្រប់ទិសទី និង គ្រប់ស្ថាប័ន ត្រូវតែរួប រួមគ្នាជាធ្លុងមួយ" ។
គួរបញ្ជាក់ថា ប្រទេស ហ្ស៊កដានី បានចួលរួមជាមួយនឹងក្រុមចម្រុះ ក្នុងការ វាយប្រហារ តាមអាកាសប្រ ឆាំងទៅនឹង IS ដឹកនាំដោយ សហរដ្ឋអាមេរិក ក្នុងគោលបំណងមួយផ្នែក ផ្សេង ទៀត ទន្ទឹមនឹងគ្នានោះ គឺធានាអោយបានក្នុងការ រំដោះចំណាប់ខ្មាំង ត្រលប់មកវិញ លោក Kasasbeh ជាថ្នូរនឹងការដោះលែង ឧក្រិដ្ឋជន Sajida al-Rishawi ។ នាង Sajida al-Rishawi បរាជ័យ ក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតខណៈ បច្ចុប្បន្នភាព នាងរង់ចាំការកាត់ទោស ប្រហារជីវិត ក្រោយពីត្រូវបានចាប់ឃាត់ខ្លួនបាន ៕
- អាន ៖ សងប្តីនាងខ្ញុំវិញមក ជាអ្នកកាសែត ឯករាជ្យ ព្រោះ IS ចាប់បាន គម្រាមសម្លាប់ថែមទៀតផង
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី