CamNews

សុខភាព 

វិធីងាយៗ ១០នាទី ធ្វើឱ្យស្បែកមុខសស្អាត ភ្លឺរលោង និង ក្មេងជាងវ័យ

យោង​តាម​អ្នកជំនាញផ្នែក​សុខ​ភាព​បានអោយដឹងថា ​ទឹក​ដោះ​គោ​ជូរ​ ក្រៅពីយកមកទទួលទាន
វាក៏​អាច ​ជួយ​ធ្វើ​អោយ​ស្បែក​របស់​​អ្នក ​មាន​លក្ខណៈ​ទន់​ភ្លឺ រលោង​ សស្អាត និ​ង ក្មេង​ជាង​វ័យ។
​ដោយគ្រាន់តែយកវា  មកធ្វើ​ជា​ក្រែម​ដើម្បីម៉ាស្សា ​លើស្បែក​មុខ​របស់អ្នក តែ ៥ ទៅ ១០នាទី វា
នឹងជួយឱ្យទទួលបាននូវស្បែកមុខដ៏សស្អាត ទន់ ភ្លឺរលោង យ៉ាងមាន​ប្រសិទ្ធភាព​​។

ដំបូង អ្នក​គ្រាន់​តែ​លាយ​ទឹក​ដោះគោ​ជូរ​១ស្លាប​ព្រា​បាយជាមួយ​នឹង​ទឹក​ក្រូច​ឆ្មារ ១ស្លាប​ព្រា​កាហ្វេ
រួច​កូរ​ចូល​គ្នា​អោយ​សព្វ បន្ទាប់​មក​យក​វា​ទៅ​លាប​អោយ​សព្វ​នៅ​លើ​ផ្ទៃមុខ   ហើយ​ទុក​រយៈពេល​
៥ ទៅ១០នាទី រួច​ប្រើ​សំឡី​ជ្រលក់​ទឹក​ក្តៅ​ឧណ្ហៗ​ ជូត​ជម្រះ​ចេញ​អោយ​ស្អាត ជាការស្រេច។ ក្រៅ
ពី​ ធ្វើឱ្យស្បែកមុខស​ស្អាត ​ហើយ​នោះ វា​ថែម​ទាំង​ធ្វើ​អោយ​ស្បែក​រលីប​រលោង​ទៀត​ផង៕

ដោយ៖ វណ្ណៈ
ប្រភព៖ organicauthority


Tags: Lifestyle Health Whitening skin with yoghurt