CamNews

ប្លែកៗ 

ចោរឡើងលូចកុំព្យូទ័រក្នុងផ្ទះគេ ត្រូវបានគេថតរូបបាន (មានវីដេអូ)

 

អង់គ្លេស៖ មនុស្សប្រុសវ័យជំទង់ម្នាក់ ដែលជាចោរ តែងតែគាស់ផ្ទះគេ ហើយចួលរបស់របរ
គេ ត្រូវបានក្រុមប៉ូលីស ធ្វើការឃាត់ខ្លួនភ្លាម​ បន្ទាប់ពីរូបគេ បានគាស់បង្អួចផ្ទះសិស្សសាកល
វិទ្យាល័យម្នាក់ ហើយបានលួចកុំព្យូទ័រ។   ​ នេះបើតាមការអោយដឹងពីគេហទំព័រដេលីមែល។



ក្រុមប៉ូលីស នៅក្នុងតំបន់   West Midlannds បាននិយាយថា  ក្មេងប្រុសវ័យជំទង់ ដែលបាន
ឡើងតាមបង្អួចចូលលួចកុំព្យទ័រគេនោះ   គឺមិនត្រូវបានដឹងឈ្មោះទេ គ្រាន់តែដឹងថា ចោររូប
នេះ គឺមានអាយុ១៦ឆ្នាំ   ហើយតែងតែធ្លាប់បានធ្វើសកម្មភាពលួចរបស់របរគេ ជាញឹកញាប់
ទៀតផង។



ទោះបីជាយ៉ាងណាក៏ដោយ ក្រុមប៉ូលីស    បានបញ្ជូនក្មេងប្រុសវ័យជំទង់នោះ ទៅកាន់តុលា
ការដើម្បីដោះស្រាយតាមច្បាប់ហើយ និងជាពិសេសក្រុមប៉ូលីស បាននឹងកំពុងតាមប្រម៉ាញ់
បក្សពួកគេដែលនៅសល់ផងដែរ។ នេះជាវីដេអូក្លីប សូមចុចដើម្បីមើល៕



ដោយ៖ ណារិន្ទ
ប្រភព៖ dailymail


Tags: unbelievable,  buglar,  UK