ប្រសិនបើអ្នកបានទៅលេងទឹកសមុទ្រហើយ កុំរវល់តែទៅរត់ជ្រកថ្ងៃ គេចទៅគេចមកនាំ តែហត់នឿយខាតពេល វេលាសប្បាយ ដូច្នេះអ្នកត្រូវសប្បាយឲ្យអស់ដៃ ដោយអ្នកគួរតែចុះងូតទឹក ឬរត់លេងនៅលើវាលខ្សាច់ ដោយពុំចាំបាច់បារម្ភ ពីរឿងខូចស្បែកពីព្រោះយើង មានវិធីត្រៀមលក្ខណៈ ជាស្រេចមុននឹងចេញ ទៅលេងមាត់សមុទ្រ ដើម្បីកុំឲ្យខូចស្បែក ។
១. ទុកឡែការពារកម្តៅថ្ងៃ SPF ១៥,២០,២៥ នៅមួយឡែកសិន ពីព្រោះកម្តៅថ្ងៃមក ប៉ះខ្យល់សមុទ្របែបនេះ ឃើញថាវាមិនអាចជួយ ការពារស្បែករបស់អ្នកបានទេ ។ ដូច្នេះប្រសិន បើអ្នកត្រូវការអ្នកការពារ ស្បែកដ៏មានប្រសិទ្ធភាព សម្រាប់អាកាសធាតុក្តៅស្ងួតបែបនេះ ត្រូវប្រើឡេការពារកម្តៅថ្ងៃ SPF ៣០ ទើបត្រូវជាង និងល្អជាងការពារ បានប្រសើរជាង ចំណែកុំស្បែកខ្មៅ និងមហារីកស្បែក និងមិនមកជិតអ្នកឡើយ ។
២. ដើម្បីឲ្យឡេការពារកម្តៅថ្ងៃធ្វើការ បានយ៉ាងមានប្រសឹទ្ធភាព ត្រូវលាបនៅពេលស្បែកស្ងួត ហើយទុកឲ្យសាច់ឡេ ជ្រាបចូលស្បែក ២០នាទី មុននឹងចេញទៅត្រូវកម្តៅថ្ងៃ។
៣. ត្រូវលាបឡេការពារកម្តៅថ្ងៃ បន្ថែមទៀតរៀងរាល់២ម៉ោងម្តង។
៤. ប្រសិនបើលាបឡេការពារកម្តៅថ្ងៃរួចចុះទៅលេងទឹកសមុទ្រ ក្រោយលេងទឹករួខកុំភ្លេច លាបឡេការពារ កម្តៅថ្ងៃបន្ថែមភ្លាមៗ ។
៥. ក្រោយពីការកម្សាន្តនៅមាត់សមុទ្ររួច ប្រសិនបើអ្នកមានអារម្មណ៍ ក្រហាយស្បែក ឬស្បែកឡើងក្រហម អ្នកត្រូវប្រើបន្ទាលកន្ទុយក្រពើ យកមកលាបស្រាលៗហើយទុកចោល ដើម្បីឲ្យវាជួយកាត់បន្ថយ អាការក្រហាយ និងស្នាមខ្លោចក្រហមនៅលើស្បែក ។
៦. ជាតិប្រៃនៃទឹកសមុទ្រធ្វើឲ្យសក់របស់យើងងាយស្ងួតខូច ដូច្នេះគួរតែការពារសរសៃ សក់ឲ្យបានល្អ ដោយការលាប ថ្នាំបន្ទន់សក់ ប្រេងលាបសក់ដើម្បី ផ្តល់សំណើមដល់សក់ មុននឹងចុះលេងទឹក និងអាចជួយការពារសក់ បានមួយចំណែក ។
៧. ត្រៀមមួកដែលមានហាមធំមួយ ទុកសម្រាប់ពាក់ពេលដើរលេង តាមឆ្នេរសមុទ្រ និងអាចជួយការពារសក់ បានមួយជាន់ទៀត ។
៨. បើខ្លាចរោមភ្នែកមិនងស្អាត គឺអ្នកមិនត្រូវលាបម៉ាស្ការ៉ាបន្ថែមឡើយ ។ ប៉ុន្តែអ្នកគួរតែជ្រើសរើស ម៉ាស្ការ៉ាការពារទឹក ហើយត្រូវលាបតែរោមភ្នែក លើបានហើយ ៕