ជើង ស ស្រលូន ទន់ គ្មានសរសៃ ជាសម្រស់មួយផ្នែក របស់ស្រ្តី គ្រប់រូប តែងតែចង់បាន
គ្រប់ៗ គ្នា។ តើត្រូវធ្វើយ៉ាងដូចម្តេច ដើម្បីទទួលបាន នូវ ជើង ស រលោង គ្មានសរសៃពណ៌
ខៀវ នៅជាប់ ជាមួយនឹងជើង របស់អ្នក។
ខាងក្រោមនេះ វីធីមួយចំនួន ដែលជួយថែរក្សា ជើង របស់អ្នក ឱ្យមានភាពស្រស់ស្អាត ស
និង គ្មានចេញសរសៃពណ៌ខៀវ៖
១/ មិនត្រូវអង្គុយ ឬ ឈរ រយៈពេល យូរពេកនោះទេ ព្រោះ វាអាច បង្កឱ្យ សម្ពាធឈាម
កើនឡើងខ្ពស់ និង ធ្វើឱ្យសរសៃ របស់អ្នករីក ដែលជាបញ្ហាមួយ ដ៏គ្រោះថ្នាក់ធ្វើឱ្យសរសៃ
ឈាមរបស់អ្នក ចេញមកក្រៅ។ ដើម្បីកាត់បន្ថយ បញ្ហានេះ បាន អ្នកគួរតែ ឧស្សាហ៍ធ្វើ
ចលនាជើង របស់អ្នក នៅពេលដែលអ្នកឈរ ឬ អង្គុយ យូរពេក។
២/ ត្រូវទទួលអាហារណា ដែលមាន សារធាតុអំបិលតិច ដើម្បីកាត់បន្ថយការហើម និង
ជៀសវាង ការពាក់ស្បែកជើងកែង ខ្ពស់ៗ ដែលជួយការពារ មិនឱ្យសាច់ដុំកំភួនជើង ប្រឹង
ទប់ខ្លាំងពេក នៅពេលដែលអ្នកដើរ ជាធ្វើឱ្យ អ្នកមានសាច់ដុំ កំភួនជើងធំ និង មានចេញ
សរសៃឈាមពណ៌ខៀវ ដ៏គួរឱ្យខ្លាច៕
ដោយ៖ វណ្ណៈ
ប្រភព៖ womansday