CamNews

សុខភាព 

បុរសពិត មិនគួរប្រើថ្នំាលេបពេលរួមភេទទេ!


យល់ដឹង៖ តាមការសិក្សាមួយនៃសាកលវិទ្យាល័យ Edinburgh ស្កុតឡែនបានអោយដឹងថា
បុរសប្រមាណជា ៧០ភាគរយអាចមានបញ្ហាសុខភាពផ្លូវភេទ បើសិនគេចូលចិត្ដប្រើបា្រស់
ថាំ្នលេប រាល់ពេលគេធ្វើការរួមភេទជាមួយដៃគូររបស់គេ។


វេជ្ជបណ្ឌិត Lee Smith គ្រូពេទ្យជំនាញនៃសាកលវិទ្យាល័យ Edinburgh បាននិយាយថា​​
បុរសដែលប្រើប្រាស់ថ្នាំលេបពេលរូមភេទ គឺឆាប់កើតនឹងមានបញ្ហាទាក់ទងផ្លូវភេទណាស់
ជាពិសេស គឺទឹកកាម(Sperm) តែម្ដង។ គាត់បានបន្ដថា បុរសងាយនឹងខ្សោយ ឬទឹកកាម
តិចណាស់​ បើសិនជាមានការប្រើប្រាស់ថ្នាំលេបញឹកញាប់។



លោកវេជ្ជបណ្ឌិតបានបន្ដថា​ ការខ្សោយក្រលាន ក៏ឆាប់នឹងកើតឡើងដែរ ប្រសិនជាបុរស
នូវតែបន្ដការអនុវត្ដប្រើប្រាស់ថាំ្នលេប ពេលនៅលើគ្រែ។ ចុងបញ្ចប់លោកគ្រូទពេទ្របាន
ផ្ដល់យោបល់ថា ពួកបុរសគួរតែ ញ៉ាំអាហារបំប៉នសុខភាពវិញ បើសិនជាគេចង់បាន ការរួម
ភេទបានយូរ។ ជាពិសេស គឺពួកបុរសត្រូវអនុវត្ដតាមលក្ខណធម្មជាតិរបស់វា ដើម្បីជាប្រការ
ជៀសវាង ការខូចសុខភាពកាន់តែធ្ងន់ធ្ងរ៕

ដោយ៖ សីហា
ប្រភព៖ telegraph

 


Tags: lifestye knowdement health men not use pill while sexscodand