បច្ចេកវិទ្យាស្កេនប្រស្រីភ្នែក (Iris scanning) នឹងត្រូវបានប្រើប្រាស់នៅលើស្មាតហ្វូន ក្នុងពេលដ៏
ខ្លីខាងមុខ ហើយក្រុមហ៊ុនដែលបំពាក់បច្ចេកវិទ្យានេះដំបូងគេ គឺក្រុមហ៊ុន ViewSonic ។
ឆ្នាំ ២០១៤ កន្លងទៅនេះ អ្នកប្រើប្រាស់ជាច្រើន បានខកចិត្ត ដោយសារតែបណ្ដាកំពូលស្មាតហ្វូន
របស់ LG និង Samsung មិនត្រូវបានបំពាក់បច្ចេកវិទ្យាស្កេនស្កេនប្រស្រីភ្នែក នៅពេលបច្ចេកវិទ្យា
នេះ កំពុងត្រូវបានគេអភិវឌ្ឍ បំណងប្រើប្រាស់នៅលើឧបករណ៍ចល័ត។
រយៈពេលមួយឆ្នាំមកនេះ មានការប្រកួតប្រជែងជាច្រើន អំពីភាពចាំបាច់របស់បច្ចេកវិទ្យាសុវត្ថិ
ភាពជាន់ខ្ពស់ ដោយប្រើប្រស្រីភ្នែក ហើយចុងក្រោយ បច្ចេកវិទ្យានេះ នឹងត្រូវបានគេប្រើប្រាស់
ជាក់ស្ដែង នៅលើស្មាតហ្វូន។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺថា ស្មាតហ្វូនដែលនឹងបំពាក់បច្ចេក
វិទ្យាខាងលើ មិនមែនបង្កើតឡើងដោយក្រុមហ៊ុនធំៗល្បីឈ្មោះនោះទេ ប៉ុន្ដែ វាគឺជាកម្មសិទ្ធិរបស់
ក្រុមហ៊ុនចម្លែកមួយ នោះគឺ ViewSonic ។
និយាយរួម ViewSonic V55 នឹងជាស្មាតហ្វូនដំបូងគេក្នុងលោក ដែលបំពាក់បច្ចេកវិទ្យាស្កេន
ប្រស្រីភ្នែក។ យោងតាមព័ត៌មានមុននេះ ViewSonic V55 នឹងត្រូវបានដាក់លក់ចាប់ពីចុងឆ្នាំ
២០១៤ ប៉ុន្ដែ អ្នកប្រើប្រាស់នឹងត្រូវបានរង់ចាំមួយរយៈពេលទៀត ទើបមានឱកាសប្រើប្រាស់
ស្មាតហ្វូនប្រភេទមធ្យមនេះ។
ViewSonic V55 បំពាក់ប្រូសេសឺរ Qualcomm Snapdragon 410 64-bit 1.4 GHz, RAM 2GB និង
មានអង្គចងចាំពីរកំណែ គឺ ១៦ និង ៣២GB។ ចំណែកអេក្រង់របស់ ViewSonic V55 មានទំហំ
៥,៥អ៊ិន្ឈ Full HD, កាមេរ៉ាក្រោយ ១៣មេហ្គាភិចសេល។
ឧបករណ៍ពិសេសរបស់ ViewSonic V55 គឺបច្ចេកវិទ្យាស្កេនប្រស្រីភ្នែក ដែលត្រូវបានដាក់នៅផ្នែក
ខាងលើ ជ្រុងខាងស្ដាំរបស់ទូរស័ព្ទ និងត្រូវបានការពារដោយគម្របលោហធាតុ។ បច្ចេកវិទ្យាស្កេន
ប្រស្រីភ្នែក នឹងជួយបិទបើកសោអេក្រង់ ក៏ដូចជាសកម្មវិធីផ្សេងៗ ដែលត្រូវបានការពារ ដោយវិធី បង្កើតផែនទីពីសរសៃប្រសាទរបស់គ្រាប់ភ្នែកនៃម្ចាស់ទូរស័ព្ទ។ បន្ទាប់ពីស្កេន ភ្នែករបស់អ្នកកាន់
ទូរស័ព្ទ ត្រូវនឹងគ្នាជាមួយផែនទីស្កេនប្រស្រីភ្នែកក្នុងទូរស័ព្ទ ពេលនោះ ស្មាតហ្វូននឹងដំណើរការ
ធម្មតា៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ phonearena/androidheadlines