CamNews

ព័ត៌មានបច្ចេកវិទ្យា 

សម្ពោធ ផ្សារទំនើប អេឡិចត្រូនិក ខេធីអេច ជាផ្លូវការ

ផ្សារទំនើប អេឡិចត្រូនិក ខេធីអេច គឺជាផ្សារទំនើប លក់ផលិតផលអេឡិចត្រូនិក ម៉ាកល្បីៗ ក្នុង
រាជធានីភ្នំពេញ បានបើកសម្ពោធជាផ្លូវការហើយកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ 2013 កន្លងទៅនេះ។

លោកសូរ ឃុន បានថ្លែងថា “ការបើកសម្ពោធផ្សារទំនើប អេឡិចត្រូនិក ខេធីអេច គឺជាការបញ្ជាក់
អំពីការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ កនុងប្រទេសកម្ពុជា ជាពិសេសលើវិស័យ អេឡិចត្រូ
និក និងគ្រឿងបរិក្ខា ប្រើប្រាស់ក្នុងផ្ទះដទៃទៀត។ ប្រជាជនកម្ពុជាមានសេចក្តីរីករាយ យ៉ាងខ្លាំង
ក្នុងការមានផ្សារទំនើប ដែលអាចផ្តល់នូវ ផលិតផលអេឡិចត្រូនិក ម៉ាកល្បីៗ គួរឲ្យទុកចិត្ត ក្នុង
ពិភពលោក ដូចជា Nokia, Canon, Electrolux, Samsung, Haier, Bose, X-Boxនិង Lenovo។

លោកស្រី Siriporn Nimtiparat បានឲ្យដឹងថា អតិថិជនដែលបាន អញ្ជើញមកផ្សារទំនើប អេឡិចត្រូ
និក ខេធីអេច ប្រាកដជានឹងរីករាយក្នុងការជ្រើសរើសផលិតផលអេឡិចត្រូនិកម៉ាកល្បីៗ ក្នុងពិភព
លោកដូចជា Nokia, Canon, Electrolux, Samsung, Bose, Haier, Lenovo, X-Box និងម៉ាកល្បីៗជា
ច្រើនទៀត។ នៅផ្សារទំនើប អេឡិចត្រូនិក ខេធីអេច បានបង្កើតនូវភាព ច្នៃប្រឌិត ថ្មីៗ ជាច្រើន
ដូចជា បរិវេណ “Experience Area” សម្រាប់ អតិថិជន សាកល្បងប្រើប្រាស់ ផលិតផល ថ្មីៗ និង
បរិវេណPower Mall Studio សម្រាប់ បង្ហាញអតិថិជន អំពីវិធីប្រើប្រាស់ ផលិតផល និងការផ្តល់
នូវរាល់ដំណោះស្រាយ 360ដឺក្រេ ដើម្បីជួយដល់អតិថិជនស្វែងយល់អំពី បច្ចេកវិទ្យា។

ផ្សារទំនើប អេឡិចត្រូនិក ខេធីអេច ដែលមានទីតាំងនៅ អគារលេខ 113D មហាវិថី ម៉ៅសេទុង
(លេខ 245) សង្កាត់ទួលស្វាយព្រៃ Iខណ្ឌចំការមន រាជធានីភ្នំពេញ គឺជា ផ្នែកមួយ នៃក្រុមហ៊ុន
ភីអេសខេ គ្រុប ដែលជា ការបន្ថែមបរិវេណចែកចាយបន្តរបស់ KTH ។ វាគឺជាទីតាំងថ្មីមួយ
សម្រាប់ការទិញទំនិញ ចំពោះអ្នកដែលត្រូវការផលិតផល អេឡិចត្រូនិក ម៉ាកល្បីៗ និងគួរទុក
ចិត្ត។ នៅផ្សារទំនើប អេឡិចត្រូនិក ខេធីអេច ក៏មានកន្លែងបង្ហាញ និងពិព័រណ៍ផលិតផល Nokia,
Canon, Electrolux, Samsung, Haier, Bose, X-box និង Lenovo ដែលជាពិភព នៃផលិតផល
អេឡិចត្រូនិក ម៉ាកល្បីៗ ជុំវិញពិភពលោក ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS


ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: KTH electronic market hightech news