CamNews

ជីវិត និងការងារ 

EIU ៖ Singapore ក្លាយជាទីក្រុង ថ្លៃបំផុតក្នុងលោក

ការលោតឡើងម្ដង ៥ថ្នាក់ ធ្វើឱ្យក្រុង Singapore “យកឈ្នះ” ក្រុង Tokyo ដើម្បីកាន់កាប់​តំណែង​កំពូលតារាងស្ដីអំពីអតិផរណា  ក្នុងឆ្នាំនេះ របស់​  Economist Intelligence Unit (EIU) ដោយសារ
តម្លៃ​រូបិយប័ណ្ណក្នុងស្រុកឡើងថ្លៃ ហើយទំនិញប្រើប្រាស់ ក៏កាន់តែឡើងថ្លៃជាហូរហែរ។
\


យោងតាមការស្រាវជ្រាវទៅលើការចំណាយប្រចាំថ្ងៃទូរទាំងពិភពលោក (Worldwide Cost of
Living Survey) ក្រុង Singapore បានលោតរំលងក្រុង Paris (បារាំង) , Oslo (ន័រវេរ) , Zurich
(ស្វ៊ីស) , និង Sydney (អូស្ដ្រាលី) ដើម្បីក្លាយជាទីក្រុងដែលមានសេវាកម្ម និងទំនិញ ថ្លៃបំផុតក្នុង​ពិភពលោក។ ចំណែកក្រុង Tokyo របស់ជប៉ុន បានធ្លាក់ចុះ ៦ថ្នាក់ ធៀបនឹង ៦ខែមុន ដោយសារ​តែប្រាក់យេនធ្លាក់ថ្លៃ។
 
ការស្រាវជ្រាវរបស់ EIU   ត្រូវបានធ្វើឡើង ពីរលើក ក្នុងមួយឆ្នាំ ដើម្បីប្រៀបធៀបតម្លៃទំនិញ
សេវាកម្ម ដូចជាអាហារ សម្លៀកបំពាក់ គមនាគមន៍ អប់រំ របស់ទីក្រុង ចំនួន ១៣១ ជាមួយនឹង
ក្រុង New York។ ទីក្រុងចំនួន ២ដែលនៅចុងតារាងបង្អស់ មកពីឥណ្ឌា គឺ Mumbai និង New
Delhi ។

តម្លៃផ្ទះនៅ Singapore បានឡើងថ្លៃដល់កំពូល ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លង នៅពេលពលរដ្ ឋកាន់តែមានឡើង ហើយជនបរទេស នាំគ្នាមកកាន់ទីនេះ។ ធនាគារឯកជន មានការរីកចម្រើន ក្រុមហ៊ុនលំដាប់អន្ដរជាតិជាច្រើន ក៏បានបង្ហាញខ្លួន ជាកត្តាមួយ ទាក់ទាញបញ្ញវន្តយ៉ាងច្រើន
មកទីនេះ។ យោងតាមក្រុមហ៊ុនប្រឹក្សាផ្នែកធនធានមនុស្ស Towers Watson ឱ្យដឹងថា អ្នកដឹកនាំ ជាន់ខ្ពស់នៅ Singapore មានប្រាក់ចំណូល ខ្ពស់ជាងក្រុង Hong Kong របស់ចិន។

Jon Copestake ម្ចាស់របាយការណ៍ EIU ឱ្យដឹងថា ៖ “មូលហេតុដែល Singapore បានលោត
ឡើង កំពូលតារាង គឺដោយសារប្រាក់ដុល្លារ Singapore ឡើងថ្លៃ ធ្វើឱ្យតម្លៃទំនិញក៏ឡើងថ្លៃ
ព្រោះថា ប្រជាជននៅទីនេះ ភាគច្រើនពឹងផ្អែកទៅលើទំនិញនាំចូល។”

របាយការណ៍របស់ EIU ក៏បានបង្ហាញថា តម្លៃគមនាគមន៍នៅ Singapore ថ្លៃជាង ៣ដង ធៀប
នឹងក្រុង New York ។ ចំណែកតម្លៃសម្លៀកបំពាក់ ក៏ថ្លៃជាងគេក្នុងពិភពលោក ដោយសារបណ្ដា ក្រុមហ៊ុនលក់រាយនៅទីនេះ តែងនាំចូលនូវផលិតផលម៉ាកល្បីៗ ពីអឺរ៉ុប។

Michael Wan អ្នកជំនាញផ្នែកសេដ្ឋកិច្ច របស់ Credit Suisse ថ្លែងថា ៖ “ធៀបនឹងប្រទេសផ្សេងៗ តម្លៃរថយន្ដនៅទីនេះ ខ្ពស់ខ្លាំងណាស់។ យើងខ្ញុំយល់ថា អតិផរណា នៅ Singapore នឹងកាន់តែ គួរឱ្យព្រួយបារម្ភ ក្នុងរយៈពេល ២ឆ្នាំខាងមុខ”៕



ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Bloomberg


Tags: Worldwide Cost of Living Survey Singapore EIU World's Costliest City