ក្រុមអ្នកវិទ្យាសាស្ដ្រ ទើបតែឧទ្ទេសនាមនូវក្រដាសបញ្ចេញពន្លឺមួយប្រភេទដ៏ពិសេស ដែល មានសមត្ថភាពប្រែក្លាយឧបករណ៍នានាក្នុងផ្ទះរបស់អ្នក ឱ្យបញ្ចេញរស្មីដូចអំពូលភ្លើង។
យុគសម័យអំពូលភ្លើង នឹងត្រូវបានបញ្ចប់ក្នុងពេលដ៏ខ្លីខាងមុខ?
យោងតាមក្រុមហ៊ុនវិទ្យាសាស្ដ្រ ក្រដាសបញ្ចេញពន្លឺនេះ តាមពិតវាជាប្រភេទក្រដាសដែល
បំពាក់អំពូលភ្លើង LED ដ៏ល្អិត។ វាអាចត្រូវបានបិទលើជញ្ជាំង ឬបោះពុម្ភនៅលើបណ្ដាសម្ភារៈ
ប្រើប្រាស់ ដើម្បីធ្វើឱ្យរបស់ទាំងនោះ មានពន្លឺ។
របកគំហើញខាងលើនេះ ត្រូវបានគេប្រៀបប្រដូចទៅនឹងបច្ចេកវិទ្យាបោះពុម្ភ 3D ។ ក្រុមហ៊ុន
ដែលបានច្នៃក្រដាសពិសេស Rohinni បានអះអាងថា ក្រដាសនេះ គឺជាអំពូលភ្លើងដែលមាន
រូបរាងស្ដើងបំផុតក្នុងពិភពលោក ហើយអាចបោះពុម្ភ និងងាយបត់បែនតាមតម្រូវការ។
អគ្គនាយករបស់ក្រុមហ៊ុន Rohinni សង្កត់ធ្ងន់ថា ៖ “បណ្ដាបច្ចេកវិទ្យាបញ្ចេញពន្លឺបច្ចុប្បន្ន គឺទាម
ទារឱ្យភ្ជាប់អំពូលភ្លើង LED ទៅនឹងសរសៃនៃខ្សែភ្លើង។ ប៉ុន្ដែ បច្ចេកវិទ្យារបស់យើង គឺគ្រាន់តែ
បោះពុម្ភពន្លឺនៅលើអ្វីដែលយើងចង់បាន។ ក្រដាសពន្លឺនេះ អាចបញ្ចេញពន្លឺភ្លឺជាង ស្ដើងជាង
និងទន់ជាង បើធៀបបណ្ដាផ្ទាំងពន្លឺដទៃ។ ជាងនេះ វាថែមទាំងអាចបំពាក់កម្មវិធីកុំព្យូទ័រទៀត
ផង។
បច្ចុប្បន្ន ក្រុមហ៊ុនខាងលើ បានបញ្ចេញទៅក្នុងទីផ្សារនូវផលិតផលមួយចំនួននៃក្រដាសពន្លឺនេះ
ដូចជាផលិតផលបិទជញ្ជាំង ឡូហ្គូរថយន្ដ ក្ដារស្គី ទូរស័ព្ទជាដើម។ ក្រុមហ៊ុន Rohinnni ប្រកាស
ថា ក្រដាសពិសេសនេះ អាចជំនួសអំពូលភ្លើងបានគ្រប់កន្លែង គ្រប់ពេលវេលា។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Dailymail