CamNews

ព័ត៌មានបច្ចេកវិទ្យា 

កំពូលបច្ចេកវិទ្យានៃចំណតកង់ក្រោមដី នៅជប៉ុន (មានវីដេអូ)

ដើម្បីដោះស្រាយបញ្ហាកង្វះដីក្នុងការចតកង់ នៅទីសាធារណៈនៅជប៉ុន ដូច្នេះ ប្រព័ន្ធចំណតកង់
ក្រោមដី ក៏ត្រូវបានគេបង្កើតឡើង ដោយមានរចនាសម្ព័ន្ធដ៏អស្ចារ្យ និងអាចផ្ទុកបានជាង ២០០
គ្រឿង។

នៅកម្ពុជា ការរៀបចំចំណតសម្រាប់ចតមធ្យោបាយធ្វើដំណើរ ដែលរួមមានទាំងកង់ផងនោះ
កំពុងតែប្រឈមនឹងការលំបាក ប៉ុន្តែ នៅប្រទេសជប៉ុន បណ្ដាប្រព័ន្ធចំណត់កង់ក្រោមដី ត្រូវបាន
គេបង្កើតឡើង និងដំណើរការ ២៤/២៤ម៉ោង ហើយវាបានជួយដោះស្រាយបញ្ហាកង្វះផ្ទៃដី ឬ
ទីកន្លែងសម្រាប់ចតកង់ ដែលត្រូវបានប្រជាជននៅទីនេះ ប្រើប្រាស់ច្រើន។

បច្ចេកវិទ្យានេះ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនបច្ចេកទេសជប៉ុន Giken Seisakusho ។ នៅ
ក្នុងប្រព័ន្ធចំណតកង់និមួយៗ អាចផ្ទុកកង់បានជាង ២០០គ្រឿង ហើយការរៀបចំរក្សាទុកកង់មួយ
គ្រឿង ចំណាយពេលត្រឹមតែពី ៨ ទៅ ១៣នាទីប៉ុណ្ណោះ។ ម្ចាស់កង់ ក៏មិនបាច់ព្រួយបារម្ភអំពី
បញ្ហាបាត់កង់ ការខួចខាត ដោយសារការប៉ះទង្គិចនៅក្នុងប្រព័ន្ធចតកង់នេះដែរ។

ម្ចាស់កង់ នឹងប្រើប្រាស់កាតសម្គាល់ស្វ័យប្រវត្តមួយ ហើយត្រូវចំណាយប្រាក់ត្រឹមតែ ១.៨០០
យ៉េន (ប្រហែល ១៥ដុល្លារ) ក្នុងមួយខែ។ នេះគឺជាតម្លៃទាបបំផុត ធៀបនឹងតម្លៃទិញកង់ថ្មីមួយ
គ្រឿង ឬជួយជុល ក្នុងករណីត្រូវចោរលួច ឬខូចខាត នៅពេលចតនៅក្នុងចំណតបុរាណ។

តូច​តូច​ៗ​នេះ គឺ​ជា​កន្លែង​ទទួល​ផ្ញើ​កង់​

ថ្វីបើត្រូវបានដំណើរការជិតមួយឆ្នាំ ប៉ុន្តែ វីដេអូថ្មីបំផុតក្នុងឆ្នាំ ២០១៥ បានបង្ហាញអំពីការកែលំអ
ជាច្រើន ជួយឱ្យប្រព័ន្ធចតកង់ក្រោមដី ដំណើរការដោយរលូនបំផុត។ សូមអញ្ជើញមិត្តអ្នកអាន
មកទស្សនាវីដេអូខាងក្រោម ដែលបង្ហាញថា ជនជាតិប៉ុន ពិតជាមនុស្សនាំមុខគេ ក្នុងការច្នៃប្រឌិត
ផ្នែកបច្ចេកវិទ្យា។

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Mashable/Youtube


Tags: Bicycle Parking Japan underground ជប៉ុន ចំណតកង់ ចំណត កង់