CamNews

ម៉ូតូ 

Ariel Ace 2015 បង្ហាញពីរូបរាងដែលជាទីពេញនិយម

ថ្មីមកដល់ទៀតហើយជាមួយ និង Ariel Ace 2015

យោងទៅតាមគេហទំព័រ Topspeed បានបង្ហាញថា Ariel Ace 2015 និងធ្វើការវាយលុកទីផ្សារជា​មួយរូបរាងដ៏ប្លែក ទាក់ទាញ ជាមួយនឹងភាព ពេញនិយមគ្រប់ស្រទាប់យុវវ័យ សម័យថ្មី។ ជាមួយ និង ​ការ​កែ​​ឆ្នៃ​ទៅលើរូប​​រាង និង គុណភាព Ariel Ace 2015 បានធានាទៅលើសមត្ថភាពថា ​ ខ្លួននិងអាច​បំ​​ពេញ​​បាននូវតម្រូវការគ្រប់យ៉ាងក្នុវិស័យប្រើប្រាស់។

មិនត្រឹមតែប៉ុណ្ណោះជាការលើកកំពស់​ដល់វិស័យអ្នកប្រើប្រាស់ប្រភេទម៉ូតូធំ   Ariel Ace 2015 សូមផ្ដល់ជូន ចំពោះមហាជនថា ទាំងទំនើបភាព រឹងមាំភាព និង គុណភាព ​ និងត្រូវបានដាក់​បញ្ចូល​រួចរាល់អស់ហើយ។ យ៉ាងណាមិញដូចជាការបង្ហាញពីផ្ទាំងរូបភាព នៃប្រភេទម៉ូតូតាម​ព៌ណ​​នីមួយៗ សុទ្ធសឹងតែស្របទៅតាមភាពទាន់សម័យក្នុងសង្គមបច្ចុប្បន្ន។ ពិតណាស់ថាតើ Ariel Ace 2015 មានភ្ជាប់មកជាមួយនូវអ្វីខ្លះ?

ផ្អែកទៅលើការបកស្រាយបង្ហាញរបស់ Topspeed គឺថា ម៉ូតូនេះត្រូវបានគេផលិតឡើងសម្រាប់​ឆ្នាំ ២០១៥ ប្រើសមត្ថភាពម៉ាស៊ីន ៦​លេខ ស្របនិងកម្លាំង ១២៣៧ cc​​ ហើយអាចរត់បាន ចំនួនល្បឿន ១៦៥ ម៉ាយក្នុងមួួយម៉ោង​។ ចំណែកឯតម្លៃវិញ គឺមានចំនួួន ២៥០០០ ដុល្លារ។​


 

ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ Topspeed


Tags: Viehicle Motocyle Ariel Ace 2015