CamNews

ព័ត៌មានបច្ចេកវិទ្យា 

អញ្ជើញចូលរួម ពិធីបើកសម្ពោធ LG Brand Shop ដើម្បីទទួលបាន រង្វាន់ដ៏ធំបំផុត!

នៅថ្ងៃទី22 ធ្នូ 2012 ក្រុមហ៊ុន ជី ហ្គៀ (G Gear) នឹងបើកសម្ពោធហាងលក់ គ្រឿងអេឡិចត្រូ
និចទំនើបបំផុត ដែលមិនធ្លាប់មានពីមុនមក នៅប្រទេសកម្ពុជា ហៅថា LG Brand Shop ក៏ជា
ហាងធំជាងគេបំផុត នៅទ្វីបអាស៊ីភាគអាគ្នេយ៍។

LG Brand Shop នៅទីក្រុងភ្នំពេញ ជាហាងគំរូរបស់ក្រុមហ៊ុន LG Electronics ដំបូងបំផុតប្រចាំ
ប្រទេសកម្ពុជា។ នៅក្នុងហាង LG Brand Shop មានលក់ផលិតផលម៉ាក LG ជាច្រើនប្រភេទ
ដែលសុទ្ធសឹង ជាផលិតផលមានគុណភាពល្អ និងលក់ដាច់បំផុតនៅក្នុង ពិភពលោកដូចជា
ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកសំលៀកបំពាក់ ទូរទឹកកក ឧបករណ៍បំពងសំឡេង ម៉ូនី
ទ័រកុំព្យូទ័រ ទូរស័ព្ទដៃ ម៉ាស៊ីនបូបធូលី ម៉ាស៊ីនចម្អិនម្ហូមអគ្គិសនី និងម៉ាស៊ីនចាក់ DVD ។

LG Brand Shop ពិតជានឹងធ្វើអោយអ្នកទទួលបាន នូវបទពិសោធន៍ថ្មីមួយ និងល្អបំផុតក្នុងជីវិត
ដែលមិន ធ្លាប់មានពីមុននៅកម្ពុជា ហើយលោកអ្នកក៏អាច ចូលទស្សនាបន្ទប់មើលកុន 3D បន្ទប់
គំរូសណ្ឋាគារ បន្ទប់គំរូសំរាប់ការចម្អិនអាហារ និងបទពិសោធន៍ជាមួយផលិតផលដ៏ល្អបំផុត និង
លក់ដាច់បំផុតប្រភេទផ្សេងទៀត។

ដើម្បីអបអរសាទរពិធីបើកសម្ពោធ LG Brand Shop ក្រុមហ៊ុន ជី ហ្គៀ នឹងបង្កើតកម្មវិធីជាច្រើន
សម្រាប់អតិថិជនដែលនឹងមក ទស្សនារឬទិញផលិតផលនៅ LG Brand Shop នៅថ្ងៃទី 22 និង
23 ធ្នូ 2012។ កម្មវិធីទាំងនោះមានរួមមាន ការលក់បញ្ចុះតម្លៃពិសេស រហូតដល់ទៅ 30%, កម្ម
វិធីចាប់រង្វាន់ធំទូរទស្សន៍ 42” ទូរស័ព្ទស្មាតហ្វូន Optimus Vu និងឧបករណ៍បំពងសម្លេង សម្រាប់
រាល់អតិថិជនដែលគ្រាន់តែ អញ្ជើញមកទស្សនា, ការផ្ដល់ជូនកាមេរ៉ាវីដេអូ 3D សម្រាប់ការទិញ
ទូរទស្សន៍ 3D, កម្មវិធីប្រកួតហ្គេម 3D SMS និងច្រៀងចម្រៀង, និងសន្និសីទសារព័ត៌មាន ស្ដីអំពី
ទូរទស្សន៍ 3D Ultra HD 84” ធំបំផុតលើពិភពលោក ទូរសព្ទដៃ Optimus Vu និង Optimus L9។ 

ក្រៅពីនេះលោកអ្នក នឹងទទួលបានដបដាក់ទឹក និងប្រតិទិនដ៏ស្រស់ស្អាតពី LG សម្រាប់រាល់អតិ
ថិជនដែលអញ្ជើញ មកទស្សនាផងដែរ។

ដូច្នេះកុំអោយឱកាសដ៏ល្អ និងកម្រដែលពុំធ្លាប់មាននេះ កន្លងផុតទៅ សូមលោកអ្នកអញ្ជើញមក
LG Brand Shop នៅថ្ងៃទី 22 និង 23 ធ្នូ 2012 ដើម្បីទទួលបទពិសោធល្អបំផុត និងការផ្ដល់ជូន
ច្រើនបំផុតកុំអោយខកខាន។ សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងមកលេខ 023 888 199៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: LG Brand Shop hightech news