ប្លែកៗ៖ នៅពេលដែលគេបង្ហោះរូបភាពសត្វត្រីមួយ ដែលបានប្រឹងទប់ស៊ុតរាប់ពាន់របស់វា
អោយនូវក្នុងមាត់ ពោលគឺ ក្នុងគោលបំណងរក្សាស៊ុតទាំងអស់ អោយបានគង់វង្ស មុនការ
កើតរូបរាងជាកូនត្រី គឺបានធ្វើអោយមនុស្សជាច្រើន មានការកើតសរសើរយ៉ាងខ្លាំងពីទំនួល
ខុសត្រូវរបស់ត្រី ដែលជាម្ដាយនេះ។
មនុស្សជាច្រើនបានវិភាគថា មិនត្រឹមតែមនុស្សទេ ដែលចេះស្រឡាញ់ ការពារថ្នាក់ថ្នមកូនរប
ស់ខ្លួន តាំងពីក្នុងពោះ រហូតដល់ប្រសូតចេញមកក្រៅ តែចំពោះសត្វវិញ ក៏ចេះស្រឡាញ់កូន
របស់ដូចមនុស្សដែរ។ ដូច្នេះ វាពិតជាអស្ចារ្យមែន។
ទោះបីជាយ៉ាងណាក៏ដោយ រូបភាពនៃសត្វត្រួមួយនេះ ត្រូវបានផ្ដិតរូបភាពដោយ លោក Peter
Allinson នៅឯកោះ Cayman សមុទ្រការ៉ាប៊ៀន ចក្រភពអង់គ្លេស៕
ដោយ៖ ណារិន្ទ
ប្រភព៖ newsday