CamNews

ព័ត៌មានអន្តរជាតិ 

វីដេអូ៖ ម្តាយចិត្តព្រៃផ្សៃ គ្រវីគ្រវាត់កូនតូចដូចសត្វធាតុ

ថ្មីៗនេះ មានវីដេអូបរទេសមួយ បានបង្ហោះឡើងលើអ៊ីនធឺណេត ដែលទទួលបានការចាប់
អារម្មណ៍យ៉ាងខ្លាំង ជាពិសេសអ្នកនិយមលេងហ្វេសប៊ុក ដោយធ្វើការចែករំលែកវីដេអូនេះ
និងផ្តល់ជា Comment ដោយភាពខឹងសម្បារ យ៉ាងច្រើនផងដែរ។

នៅក្នុងវីដេអូដែលបានធ្វើឲ្យអ្នកទស្សនាមានការខឹងសម្បារយ៉ាងខ្លាំងនេះ គឺជាវីដេអូមួយ
ដែលនិយាយអំពី មនុស្សស្រីម្នាក់(បើតាមប្រភព ថានាងគឺជាម្តាយ និយាយភាសារុស្ស៊ី)
បានធ្វើអំពើដ៏សាហាវព្រៃផ្សៃទៅលើទារកម្នាក់ដែលជាកូនរបស់ខ្លួន ដោយចាប់គ្នាគ្រវី
គ្រវាត់ស្ទើររបូតដៃពីស្មា កាន់ជើងសំយ៉ុងក្បាលចុះក្រោម បង្វិលខ្លួន... ដែលទស្សនាហើយ
ពិតជាអត់ទ្រាំមិនដាក់បណ្តាសា ទៅលើនាងមិនបានឡើយ។ 


ទារកតូចយ៉ាងនេះ ពេលទទួលទារុណកម្មបែបនេះ​មិនដឹងជាគ្នាឈឺចាប់យ៉ាងណាទេ ? ពិត
ជាគួរឲ្យអាណិតខ្លាំងណាស់ ។

សូមទស្សនាវីដេអូខាងក្រោម ៖

 

ដោយ៖ សិលា
វីដេអូ៖ youtube


Tags: video bad mother international news social