CamNews

ទូរស័ព្ទ 

Apple នឹងបញ្ចេញ iPhone ថ្មី អេក្រង់ ៤អ៊ិន្ឈ៍ នៅឆ្នាំ ២០១៥

តាមគម្រោង ក្រុមហ៊ុន Apple នឹងផលិត iPhone ថ្មីរបស់ខ្លួន ដែលមានអេក្រង់ ទំហំត្រឹមតែ ៤អ៊ិន្ឈ៍ ដើម្បីឆ្លើយតបទៅនឹងការនិយមរបស់អតិថិជន។

អ្នកកំពុងតែខកចិត្ត ជាមួយនឹងទំហំដ៏ធំ របស់ iPhone 6 ដែលមានអេក្រង់ ៤.៧អ៊ីន្ឈ៍ និង iPhone 6
Plus អេក្រង់ ៥.៥អ៊ិន្ឈ៍? ដូច្នេះ ក្នុងឆ្នាំ ២០១៥ ខាងមុខ អ្នកនឹងមាន iPhone ដែលមានអេក្រង់តូច
ល្មម សមតាមប្រាថ្នា ដោយ iPhone 7 នឹងមានអេក្រង់ ៤អ៊ិន្ឈ៍ ជំនួសឱ្យ iPhone 5c ។

ព័ត៌មានសំខាន់នេះ ត្រូវបានគេហទំព័រមួយរបស់ជប៉ុន ចេញផ្សាយ។ ប៉ុន្ដែ ព័ត៌មានផ្សេងៗ ទាក់
ទិននឹងផលិតនេះ នៅតែជាសំនួរធំមួយ មិនទាន់មានចម្លើយ។ ស្មាតហ្វូន ២០១៥ របស់ Apple
អាចនឹងមានរូបរាង និងគ្រឿងម៉ាស៊ីន ស្រដៀងនឹង iPhone 6 ហើយចំនុចខុសគ្នារបស់ iPhone 7
និង iPhone 6 នោះគឺទំហំរបស់អេក្រង់ ពោលគឺ iPhone 7 មានទំហំតូចល្មមកាន់។ ម្យ៉ាងវិញទៀត
iPhone 7 ក៏នឹងក្លាយជាផលិតផលដែលនឹងត្រូវបានគេប្រើប្រាស់ច្រើនផងដែរ។

Apple នឹង​នាំ​មកជូន​អតិថិជននូវ​ស្មាត​ហ្វូន iPhone 7 ​អេក្រង់តូច

យ៉ាងណាក៏ដោយ នៅពេលបញ្ចេញលក់ iPhone 7 ក្រុមហ៊ុន Apple ប្រាកដជាបានបញ្ឈប់ការផ្គត់
​ផ្គង់ iPhone 5 , iPhone 5s និង iPhone 5c ដើម្បីជម្រុញឱ្យ iPhone 7 ទទួលបានការគាំទ្រច្រើន
បើទោះ ស្មាតហ្វូន ៣ម៉ូដែលខាងលើ នៅតែទទួលបានការយកចិត្តទុកដាក់ពីអតិថិជន ដោយ
សារតែរូបរាងដ៏ស្រស់ស្អាតរបស់វា។

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Phonearena/Pitguru


Tags: iphone 7 4 inch 2015 Apple ទូរស័ព្ទ