CamNews

ថេបប្ល៊ែត 

Galaxy Note III នឹងបង្ហាញខ្លួនជាមួយ Feature camera S Orb?

Galaxy S4 នឹងបង្ហាញខ្លួនជាមួយ Feature ថតរូប panorama ផ្ទាល់ខ្លួនរបស់ Samsung ដែល
មានឈ្មោះ 360 Photo ទន្ទឹម​នឹងនោះពាក្យចចាមអារាម ស្តីពីរឿងដែល Samsung បង្កើនការ
អភិវឌ្ឍន៍ Application S Orb នៅតែបន្តលេចចេញ។

តាមប្រភពពី PhoneArena, S Orb នឹងមានមុខនៅលើ Galaxy Note III ដំបូងគេ។ ប្រហែល
ជា Samsung មិនបានបង្ហាញអ្វីទាំងអស់ដែលខ្លួនមាន នៅលើ Galaxy S4 និងដើម្បីទុកផ្នែក
ខ្លះ សំរាប់បង្កើនភាពកាន់តែល្អសក្តិសមមួយដល់ phablet ដ៏ពេញនិយមរបស់ខ្លួន។

ជាងនេះទៅទៀត S Orb វាក៏ជាឈ្មោះមួយដែលស្តាប់ទៅ សមហេតុផលមួយដែរ បើប្រៀប
ជាមួយបណ្តាឈ្មោះដែល Samsung បានបង្ហាញពេលមុន ដូចជា "S Health" រឺ "S Calendar"។



កម្មវិធីថតរូបនេះ នឹងបន្តដំណើរការ នៃការដកចេញជាបណ្តើរៗ កម្មវិធីរបស់ Google ពី
Samsung ដោយការប្រើប្រាស់ Applicatin ដែលអភិវឌ្ឍដោយខ្លួនឯងផ្ទាល់នៅលើ បណ្តា
ឧបករណ៍ របស់ Samsung ជំនួសឲ្យបណ្តា Application ដែលមានស្រាប់នៅលើ Android៕

ដោយ៖ សិលា
ប្រភព៖ VReview


Tags: Galaxy Note III feature camera S Orb samsung hightech