ជប៉ុនបានបាញ់បង្ហោះយានអវកាសដឹកទំនិញ ដែលនាំទៅជាមួយនូវសំណាញ់ដែលអាចប្ដូរផ្លាស់
គន្លងគោចររបស់សំរាមអវកាសក្នុងលំហអាកាស។
ទីភ្នាក់ងារអវកាសជប៉ុន JAXA កាលពីថ្ងៃទី ៩ធ្នូ បានបាញ់បង្ហោះដោយជោគជ័យនូវយានអវកាស
ដឹកទំនិញ HTV6 ពីមជ្ឈមណ្ឌលអវកាស Tanegashima។ HTV6 មានតួនាទីដឹកសំណាញ់ម៉ាញ៉េ
ទិចដ៏ធំមួយ ទៅកាន់ស្ថានិយអវកាសអន្តរជាតិ (ISS) ដើម្បីប្រមូលសំរាមអវកាស នេះបើតាមទំព័រ
UPI។
JAXA បានប្រកាសថា “កាំជ្រួចបានហោះត្រឹមត្រូវទៅតាមគម្រោង។ យានអវកាស HTV6 បាន
បំបែកខ្លួនដោយជោគជ័យ បន្ទាប់ពីបាញ់បង្ហោះបានប្រហែល ១៥នាទី”។
ក្រុមអ្នកវិទ្យាសាស្ដ្របានសន្និដ្ឋានថា មានសំរាមអវកាសប្រហែល ១០០លានដុំ កំពុងហោះហើរ
ជុំវិញផែនដី។ ភាគច្រើនវាមានទំហំតូច ប៉ុន្តែ សូម្បីតែខ្ចៅមួយក៏អាចបង្កគ្រោះថ្នាក់ដល់ផ្កាយរណប
និងស្ថានិយអវកាស។
ឧបករណ៍របស់ជប៉ុនត្រូវបានផលិតឡើងដើម្បីដោះស្រាយបញ្ហាខាងលើនេះ។ ឧបករណ៍នេះត្រូវ
បានបង្កើតឡើងដោយវិស្វកររបស់ JAXA ដោយមានជំនួយពីក្រុមអ្នកជំនាញមកពីក្រុមហ៊ុនផលិត
សំណាញ់ចាប់ត្រី។ សំណាញ់ម៉ាញ៉េទិចនេះ ត្រូវបានធ្វើឡើងអំពីដែកថែបមិនច្រេះស្ដើង និងខ្សែ
អាលុយមីញូម ហើយវាមានរូបរាងដូចសំណាញ់ធម្មតា។
សំណាញ់នេះនឹងត្រូវបានបញ្ចេញទៅក្នុងអវកាសដោយដៃរ៉ូបូតរបស់ស្ថានិយអវកាស។ សំណាញ់
នេះមានកម្លាំងគ្រប់គ្រាន់ដើម្បីបង្វែគន្លងគោចររបស់សំរាមអវកាស និងបង្វែទិសដៅរបស់វាឱ្យហោះ
ទៅកាន់បរិយាកាសរបស់ផែនដី ជាកន្លែងដែលវានឹងត្រូវបានដុតកំទេច៕
ប្រែសម្រួល ៖ តារា
ប្រភព ៖ RT