តើលោកអ្នកមានការបារម្ភអំពីបញ្ហាផ្លូវភេទ របស់លោកអ្នកចុះខ្សោយមែនដែរ ឬទេ? តើលោកអ្នក
មានវិធីណា ដើម្បីដោះស្រាយបញ្ហាផ្លូវភេទនេះ ឱ្យប្រសើរឡើងវិញដែរ ឬទេ? តើលោកអ្នកត្រូវធ្វើ
យ៉ាង ប្រសិនលោកអ្នក ជួបនូវបញ្ហាបែបនេះ? ខាងក្រោមនេះ គឺជាប្រភេទអាហារ បំប៉នមួយចំនួន
ដែលផ្តល់អត្ថប្រយោជន៍ចំពោះសុខភាពផ្លូវភេទ និង ធ្វើឱ្យអ្នកមានអារម្មណ៍រួមភេទកាន់តែខ្លាំងក្លា
ជាងមុន។
១/ ទំពាំងបារាំង៖ ជាប្រភេទអាហារ សម្បូរដោយសារធាតុ Acid folic ដែលអាចបង្កើនការផលិត
នៃអរម៉ូនអ៊ីស្តាមីន ឬ ទឹកកាមបុរស និង ស្រ្តី ឱ្យកាន់តែច្រើន។
២/ ខ្ទឹមស៖ ជាអាហារម្យ៉ាង ដែលមានក្លិនឆួល និង មានផ្ទុកដោយសារធាតុជាច្រើន ដែលអាច
ជួយឈាមដើរមានស្រួល និង ជំរុញឱ្យមានអារម្មណ៍រួមភេទ កាន់តែខ្លាំងឡើង។
៣/ សូកូឡា៖ គឺជាអាហារ ដ៏ល្អបំផុតសំរាប់សុខភាពផ្លូវភេទ ដោយសារតែ សូកូឡា មានផ្ទុកសារ
ធាតុចិញ្ចឹម និងវីតាមីនជាច្រើន ដែលមានតួនាទី ជំរុញឱ្យការរួមភេទរបស់អ្នកកាន់តែប្រសើរឡើង
និង មានអារម្មណ៍ស្រស់ថ្លា រីករាយនៅពេលរួមភេទ៕
ដោយ៖ វណ្ណៈ
ប្រភព៖ care2