ប៉ាគីស្ថាន៖ តាមសេចក្ដីរាយការណ៏ ជាផ្លូវការណ៏មួយរបស់ពត៌មានជាតិ ប៉ាគីស្ថាន កាល
ថ្ងៃ អាទិត្យ ទី ០២ កញ្ញម្សិលមិញនេះថា អ្នកបួសកាន់សាសនាម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់
គេសង្ស័យថា ជននេះមានការពាក់ព័ន្ធ ទៅលើករណីរំលោភបំពាន លើផ្លូវភេទកុមារីអាយុ
១១ឆ្នាំម្នាក់។
តាមការអោយដឹងពីប្រភពខាងលើ បាននិយាយថា លោក Khalid Jadoon គឺជាអ្នកបួសកាន់
សាសនាអ៊ីស្លា ដែលមានវ័យចំណាស់ និងមានតូនាទីខ្ពស់ផងដែរក្នុងសាសនានេះ តែលោក
ត្រូវបាន ប៉ូលីសក្រុង Islamabad ចាប់ខ្លួនទៅកាន់តុលាការ ខណៈដែលលោកត្រូវបានគេរក
ឃើញថា មានពាក់ព័ន្ធរឿងចាប់រំលោភក្មេងស្រីម្នាក់ អាយុ ១១ឆ្នំា។
តាមច្បាប់ប្រទេសប៉ាគីស្ថាន លោក Khalid Jadoon មានទោសកំហុសពីរ ទីមួយគឺបទចាប់
រំលោភក្មេងស្រី អាយុ ១១ឆ្នាំ និងទីពីរ នាង Rimsha Masih ដែលមានអាយុ ១១ឆ្នាំនេះ ជា
អ្នកកាន់សាសនាគ្រឹស្ដ។ ដូច្នេះលោក Khalid ច្បាស់ណាស់ គឺរំលោភបំពាន និងក្បត់សាស
នារបស់ខ្លួន។ នេះវីដេអូក្លីប ដែលបង្ហាញពីការចាប់ខ្លួន លោក Khalid សូមចុចដើម្បីមើល៕
ដោយ៖ នារី
ប្រភព៖ dailymail