គ្រឿងផ្សំ
-សាច់គោ
-ម្នាស់
-សណ្តែកកួរ
-គល់ស្លឹកគ្រៃហាន់
-ស្លឹកក្រូចសើច
-រមៀតរំដេង
-ខ្ទឹមស
-ខ្ទឹមក្រហម
-ម្ជូរសណ្តាន់ ឫ អំពិលទុំ
-សណ្តែកដីលីង
-ម្ទេសឆ្អើរ
-គ្រឿងការី
-ខ្ទិះដូង
-ប្រហុក ឫ កាពិ
-ស្ករស
-អំបិល
-ទឹកត្រី
របៀបធ្វើ
ដំបូង ហាន់សាច់គោ ជាបន្ទះតូចៗ កាត់ម្នាស់ជាដុំតូចៗ និង កាត់សណ្តែកកួរ ខ្លីៗ។ រួច ម្ទេស
ឆ្អើរ យកសរសៃ យកគ្រាប់ចេញ រួចត្រាំទឹកឱ្យរីក ចិញ្ច្រាំលាយស្ករ (ដើម្បីកុំឱ្យហឹរពេក) ឱ្យ
ម៉ត់។ បន្ទាប់មក បុកឫកិន គល់ស្លឹកគ្រៃហាន់ ជាមួយស្លឹកក្រូចសើច រមៀតរំដេង ខ្ទឹមស ខ្ទឹម
ក្រហម សណ្តែកដីលីង រួចដាក់បុកច្របល់ ជាមួយម្ទេសឆ្អើរចិញ្ច្រាំ និង គ្រឿងការី។
រួចចិញ្ច្រាំប្រហុក (បើប្រើកាពិ ឬ ប្រហុកសាច់ មិនបាច់ចិញ្ច្រាំទេ)។ ចាក់ខ្ទិះដូង បន្តិចចូលក្នុង
ឆ្នាំង រួចដាក់គល់ស្លឹកគ្រៃបុក និងប្រហុកចិញ្ច្រាំចូល លឺងច្របល់ចូលគ្នា រួចដាក់សាច់គោចូល
គ្នា។
ចុងក្រោយ ដាក់ម្ជូរសណ្តាន់ ឫ អំពិលទុំ រួចដាក់ទឹកត្រី អំបិល ស្ករ បិតគំរប់ឆ្នាំង ទុកឱ្យពុះ។
ថែមខ្ទិះដូង រួចរំងាស់ រួចដាក់ម្នាស់ និង សណ្តែកកួរចូល ទុកឱ្យទឹកពុះ ម្តងទៀត រួចភ្លក្សរស
ជាតិ ជាការស្រេច៕
ដោយ៖ វណ្ណៈ
ប្រភព៖ Cooking Cambodian