អង់គ្លេស៖ តាមការអោយដឹងរបស់ទូរទស្សន៍មួយនៃរដ្ឋ West Virginia ប្រទេសអង់គ្លេស
បានអោយដឹងថា កាលពីម្សិលមិញនេះ មានគូរស្នេហ៍មួយគូរបាននាំគ្នារៀបការ នៅកន្លែង
ខ្ពស់កប់ពពក ពោលគឺនៅលើជ្រោះថ្ម ដែលមានកម្ពស់រហូរដល់ ២៧.៥ម៉ែត្រ។
លោក Bob Ewing និងភរិយារបស់គាត់ នាង Antonie Hodge រស់ក្នុងរដ្ឋ West Virginia បាន
នាំសម្រេចចិត្ដរៀបការដ៏សែនចម្លែកបំផុត ពោលគឺពួកគេបាននាំគ្នា ឡើងទៅរៀបការ នៅ
លើជ្រោះមួយដែលមានកម្ពស់ 90 ft ដែលស្មើនឹង ២៧.៥ ម៉ែត្រ។ ការរៀបការនេះ ទៀត
សោត ក៏ត្រូវបានគេហទំព័រមួយចំនួនចុះផ្សាយផងដែរ។
គួររំលឹកផងដែរថា អាពាហ៍ពិពាហ៍អ្នកទាំងពីរ ក៏ត្រូវបានចូលរូមពី ឪពុកម្ដាយទាំងសងខាង
ដែរ ជាពិសេសគឺការអបអរសាទរ ពីមិត្រភ័ក្រដ៏ច្រើលើសលប់។ អ្នកទាំងពីរ បាននិយាយថា
គេធ្វើដូចនេះ គឺចង់អោយមានអនុស្សារីយ៍ដ៏ល្អមួយ សម្រាប់ឆាកជីវិតរបស់ពួកគេ៕
ដោយ៖ នារី
ប្រភព៖ dailymail