ព័ត៌មានអន្តរជាតិ ៖ បុរសជនជាតិអូស្រ្តាលី វ័យ ៤៦ ឆ្នាំម្នាក់ត្រូវបានចាប់ឃាត់ខ្លួន បន្ទាប់ពី
មានការគំរាមគំហែងបំផ្ទុះគ្រាប់បែក នៅលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Singapore
Airlines (SIA) flight កាលពីថ្ងៃសៅរ៍កន្លងទៅនេះ នេះបើយោងតាមការដកស្រង់អត្ថបទសារ
ព័ត៌មានពីគេហទំព័របរទេស អាស៊ីវ័ន ។
ប្រភពសារព័ត៌មានដដែលបន្ថែមថា ជនសង្ស័យរូបនេះគំរាមថានឹងមានការបំផ្ទុះគ្រាប់បែកនៅ
លើយន្តហោះមួយនេះ ខណៈពេលដែលយន្តហោះនេះផ្ទាល់ ក៏កំពុងតែធ្វើការហោះហើរពីសឹង្ហ
បុរី ទៅទីក្រុង Rome អ៊ីតាលី។
ស្របពេលដែលមានភាពភ្ញាក់ផ្អើល ពីសំណាក់ក្រុមមនុស្ស ដែលជាអ្នកធ្វើដំណើរហើយនោះ
បុគ្គលិកបម្រើការងារលើយន្តហោះ ក៏បានរាយការណ៍ទៅកាន់ភ្នាក់ងារ មានសមត្តកិច្ច ស្រប
ពេលដែលយន្ត ក៏កំពុងតែធ្វើដំណើរលើអាកាស នាវាលាម៉ោង ១២ និង ៣៦ នាទីរំលងអាធ្រា
ត្រ។ រយៈពេលប៉ុន្មានក្រោយមក ពោលគឺ នៅម៉ោង ៦ និង ០៤ នាទីព្រឹក យន្តហោះមួយនេះ
ក៏បានចុះចតនៅឯអាកាសយានដ្ឋាន Changi Airport ។
ក្រោយពីបានធ្វើការចុះចត មន្រ្តីមានសមត្តកិច្ច បានធ្វើការចាប់ឃាត់ជនជាប់ចោទ ដែលត្រូវ
បានគេជឿថា មានបញ្ហាខាងសតិ៕
* ព័ត៌មានមួយចំនួនផ្សេងទៀត មាននៅខាងក្រោម ៖
- ពិតឬ ដែលថា ស៊ីរី ត្រូវអាមេរិក ប្រើកម្លាំងយោធា ក្នុងអំឡុងអាទិត្យក្រោយនេះ?
- មន្រ្តីប៉ូលីស ប្រកាសអោយដឹង អត្តសញ្ញាណ អ្នកដែលបានខ្វះ ភ្នែក ក្មេងតូចវ័យ ៦ ឆ្នាំហើយ
- អណ្តែតត្រាពេញទន្លេ ខណៈត្រីរាប់លានក្បាលងាប់ ដោយសារ ការបំពុលទឹក
- បះសក់ សង្រ្គាមផ្ទៃទឹក រយៈពេល ២ ម៉ោង ប្រមាញ់បានក្រពើកំណាច ដ៏ធំមហិមា
ដោយ ៖ រិទ្ធី
ប្រភព ៖ អាស៊ីវ័ន