នៅក្នុងព្រឹត្តិការ IFA 2015 ក្រុមហ៊ុន Lenovo បានឧទ្ទេសនាមស្មាតហ្វូនរបស់ខ្លួនចំនួន ៥ ក្នុង
នោះ មានកំពូលទូរសព្ទអេក្រង់ធំចំនួនពីរ ដែលមានឈ្មោះថា Phab និង Phab Plus។ ផលិត
ផលនេះ សំដៅទៅលើអតិថិជនដែលចូលចិត្តប្រើអេក្រង់ធំៗ និងចង់ប្រើប្រាស់ឧបករណ៍ ២
ក្នុង១ ដែលវាមានមុខងារជាស្មាតហ្វូនផង និងជាថេប្លែតមីនីផង។
ប្រភពបានឱ្យដឹងថា ហ្វាប្លែត Lenovo Phab មានអេក្រង់ 6,98 inch រីសូលូសឹន Full HD រីឯ
អេក្រង់របស់ Lenovo Phab Plus វិញ មានទំហំ 6,8 inch Full HD ដែលមានដង់ស៊ីតេរូបភាព
324 ppi។ នៅខាងក្នុង ទូរសព្ទទាំងពីរនេះ ត្រូវបានបំពាក់ឈីបប្រូសេសឺរ Snapdragon 615
ឈីបក្រាហ្វិក Adreno 405, RAM 2GB និងអង្គចងចាំក្នុង 32GB អាចបន្ថែមតាមរយៈម៉េមឺរី។
កាមេរ៉ាក្រោយរបស់វា ទំហំ 13 megapixel រីឯកាមេរ៉ាមុខ មានទំហំ 5 megapixel ដែលងាយ
ស្រួល និងល្អប្រសើរសម្រាប់ថតរូបខ្លួនឯង។ ចំណែកថាមពលកាន់ថ្មរបស់ស្មាតហ្វូនេះ មាន
កម្រិត 3.500 mAh។
ក្រៅពីនេះ ស្មាតហ្វូនដែលមានថ្មកាន់ភ្លើងបានយូរជាងគេ នោះគឺ Vibe P1 និង Vibe P1m
ដោយវាមានកម្រិតបន្តបន្ទាប់ 5.000 mAh និង 4.000 mAh។ Vibe P1 គឺជាស្មាតហ្វូនកម្រិត
មធ្យមប្រភេទធំមួយរបស់ Lenovo ដែលមានម៉ាស៊ីនប្រហាក់ប្រហែលនឹង Phab Plus ប៉ុន្តែ
អេក្រង់ Full HD របស់វាត្រឹមតែ 5,5 inch។ ចំនុចគួរឱ្យចាប់អារម្មណ៍ដទៃក្រៅពីកម្លាំងថ្មរបស់
Vibe P1 គឺឧបករណ៍ស្កេនក្រយៅដៃនៅខាងមុខ រួមនឹងបច្ចេកវិទ្យាបញ្ចូលថាមពលថ្មល្បឿន
លឿន។
ចំពោះ Vibe P1m វិញ ត្រូវបានគេបំពាក់ 2 GB RAM និងឈីប MediaTek 64 bit 8core ប្រើ
អេក្រង់ 5 inch HD។ ប៉ុន្តែ អ្នកនឹងពេញចិត្តថ្មរបស់វាដែលមានកម្លាំងកាន់ភ្លើង 4.000 mAh។
ស្មាតហ្វូនដទៃមួយទៀតរបស់ Lenovo គឺ Vibe S1 ដែលមានកាមេរ៉ាមុខដល់ទៅពីរ។ ស្មាតហ្វូ
នេះ មានអេក្រង់Full HD ទំហំ 5 inch ប្រើឈីប MediaTek 6752 និង 3 GB RAM។
Lenovo Vibe S1
សូមបញ្ជាក់ថា ស្មាតហ្វូនទាំងអស់នេះរបស់ Lenovo នឹងត្រូវបានដាក់លក់នៅប៉ុន្មានខែខាង
មុខ ប៉ុន្តែពេលវេលាជាក់លាក់ តម្លៃពិតប្រាកដនិងទីផ្សារដែលត្រូវដាក់លក់ មិនទាន់ត្រូវបាន
គេបង្ហើបឱ្យដឹងនៅឡើយ៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ androidcentral/gsmarena