CamNews

ទូរស័ព្ទ 

Galaxy Note 7 នឹងបំពាក់មុខងារស្កែនគ្រាប់ភ្នែក បង្ហាញខ្លួននាថ្ងៃទី ២សីហា

មុខងារស្កែនគ្រាប់ភ្នែកគឺជាមុខងារលំដាប់កំពូលបំផុត​នៅលើស្មាតហ្វូនដែលត្រៀមនឹងបង្ហាញ
ខ្លួន​របស់ក្រុមហ៊ុន Samsung ។

ជារៀងរាល់ឆ្នាំ Samsung តែងតែនាំមកនូវមុខងារថ្មី​ និងប្លែកៗ សម្រាប់ស្រឡាយស្មាតហ្វូន
កំពូលរបស់ខ្លួន នោះគឺ Galaxy S និង Galaxy Note។ លើកនេះ Galaxy Note 7 ត្រូវបានគេជឿ
ថា នឹងត្រូវបានបំពាក់ឧបករណ៍ស្កែនគ្រាប់ភ្នែក ដើម្បីបើកសោស្មាតហ្វូន។

រូបភាពយកពីគេហទ័រ technobuffalo

ទំព័រ Korea Herald ឱ្យដឹងថា ក្រុមហ៊ុន  Patron បានឈ្នះក្នុងការដេញថ្លៃកាលពីប៉ុន្មានខែមុន
ដើម្បីផលិត​ និងផ្គត់ផ្គង់បណ្ដា module ទៅឱ្យក្រុមហ៊ុន Samsung ទាក់ទិនបច្ចេកវិទ្យាស្កែនគ្រាប់
ភ្នែក។ បច្ចេកវិទ្យាស្កែនគ្រាប់ភ្នែក មានភាពអស្ចារ្យ លឿន និងត្រឹមត្រូវជាង​មុខងារស្កែនក្រយៅ
ដៃ ព្រោះថា វាអាចស្គាល់ចំនុចផ្សេងគ្នាដល់ទៅ ២៦៦ ខណៈដែលមុខងារស្កែនក្ដៅយៅដៃ
ស្គាល់តែ ៤០ចំនុច។

អំពីគ្រឿងម៉ាស៊ីន Galaxy Note 7 គ្រោងនឹងប្រើអេក្រង់កោងទាំងពីរចំហៀង QHD 5,8 inch,
ឈីប Snapdragon 823។ Galaxy Note 7 មានអង្គចងចាំ 64 GB និង 128 GB មានរន្ធដោត
មេម៉ឺរីផងដែរ។ ពិសេស​ ស្មាតហ្វូននេះ មាន RAM ដល់ទៅ 6GB ដំណើរការដោយ Android
6.0.1 Marshmallow។ កមេរ៉ាក្រោយរបស់ Galaxy Note 7 មានទំហំ 12 megapixel។

Galaxy Note 7 មានបំពាក់មុខងារទប់ទល់នឹងជម្រាបទឹក ហើយវានឹងត្រូវបានបង្ហាញខ្លួនក្នុង
ព្រឹត្តិការដោយឡែកមួយ នៅក្រុង New York អាមេរិក នាថ្ងៃទី ២សីហា ឆ្នាំ ២០១៦។

ប្រែសម្រួល ៖ តារា


Tags: Galaxy Note 7 ស្មាតហ្វូន ស្កែនគ្រាប់ភ្នែក