CamNews

ទូរស័ព្ទ 

Apple នឹងបំពាក់មុខងារ “ស្គាល់មុខ” ទៅឱ្យ iPhone 8

ដោយការប្រើប្រាស់សេនសឺរឡាហ្សែ iPhone ជំនាន់របស់ Apple អាចនឹងត្រូវបានបំពាក់មុខងារ
“ស្គាល់មុខ” (Face Recognition) និងកាយវិការ។


យោងតាមអ្នកវិភាគ Timothy Arcuri មកពីក្រុមហ៊ុន Cowen and Company ស្មាតហ្វូន iPhone 8
នឹងបង្ហាញខ្លួនក្នុងខែកញ្ញា ឆ្នាំ ២០១៧។ ស្មាតហ្វូននេះនឹងបំពាក់សេនសឺរឡាហ្សែរថ្មីស្រឡាង
ដែលជួយធ្វើឱ្យកាមេរ៉ាស្គាល់មុខមនុស្ស។ ក្រៅពីនេះ iPhone 8 ក៏មានសេនសែរ infrared ដាក់
នៅក្បែរកាមេរ៉ាមុខ ក៏ដូចជាបន្ថែមសមត្ថភាពបញ្ចូលថាមពលថ្មឥតខ្សែដោយវិធីថ្មី។

ឆ្នាំ ២០១៣ Apple បានទិញយក Primesense ដែលជាក្រុមហ៊ុនជំនាញខាងផលិតសេនសឺរ
infrared ហើយការដែល Apple បំពាក់វានៅលើ iPhone គឺជារឿងត្រឹមត្រូវ។ សេនសឺរខាងលើ
នេះ នឹងនាំមកនូវមុខងារ virtual reality សម្រាប់ទូរស័ព្ទ។ Apple អាចនឹងបំពាក់មុខងារខាង
លើនេះទៅឱ្យកាមេរ៉ារបស់ iPhone នាពេលខាងមុខ។

Arcuri ក៏បានព្យាករណ៍ថា iPhone 8 នឹងមានបីកំណែ គឺកំណែអេក្រង់ 4,7 inch, 5,5 inch និង
5,8 inch។ ក្នុងនោះ កំណែ 5,8 inch នឹងប្រើអេក្រង់ OLED កោង សំចៃថាមពល ហើយសេនសឺរ
ស្កេនក្រយៅដៃនឹងត្រូវបានបំពាក់នៅខាងក្រោមអេក្រង់។

ប្រែសម្រួល ៖ តារា
ប្រភព ៖ Mac Rumors


Tags: iPhone 8 ស្មាតហ្វូន