បញ្ហាទាក់ទឹននឹងថ្មរបស់ iPhone 7 មួយទៀតហើយ ត្រូវបានអ្នកប្រើប្រាស់ម្នាក់នៅវៀតណាម
ចែករំលែកឱ្យដឹង តាមរយៈបណ្ដាញសង្គម Facebook ។
iPhone 7 ត្រូវបានដាក់លក់ជាផ្លូវការចាប់ពីពាក់កណ្ដាលខែកញ្ញា ប៉ុន្តែ ចាប់ពីពេលនោះមកដល់
ពេលនេះ មានបញ្ហាជាច្រើនកើតឡើងចំពោះស្មាតហ្វូននេះ ទាក់ទឹននឹងគុណភាព។ បញ្ហាទាំង
នោះរួមមាន ភាពខុសគ្នារវាង iPhone 7 ដែលប្រើឈីប Intel និង Qualcomm, កំណែដែលមាន
អង្គចងចាំទាបមានល្បឿនយឺត រហូតដល់ពេលថ្មីៗនេះ គឺបញ្ហារបកទឹកថ្នាំដូច iPhone 6s។ល។ បណ្ដាលឱ្យអ្នកប្រើប្រាស់មានការព្រួយបារម្ភ។
មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ អ្នកប្រើប្រាស់ Facebook នៅវៀតណាម បានចែករំលែកឱ្យដឹងអំពី
បញ្ហាថ្មីមួយទាក់ទឹននឹងស្មាតហ្វូននេះ។ បន្ទាប់ពីយន្តហោះបានចុះចត បុរសម្ចាស់ស្មាតហ្វូននេះ
បានរកឃើញថា អេក្រង់ iPhone 7 របស់ខ្លួន ត្រូវបានហើបចេញពីស៊ុមទូរស័ព្ទ។
ប្រភពព័ត៌មានបានឱ្យដឹងថា តាមការសន្និដ្ឋាន នេះអាចជាបញ្ហាដែលទាក់ទឹននឹងថ្ម។ ថ្មឡើង
ប៉ោង គឺជាបញ្ហាដែលកើតឡើងជាញឹកញាប់ បន្ទាប់ពីបានប្រើមួយរយៈពេលយូរ។ ប៉ុន្តែ ដោយ
សារតែម្ចាស់ទូរស័ព្ទនេះនិយាយថា ទើបតែទិញបានមួយសប្ដាហ៍ ដូច្នេះ បញ្ហាដែលថាទាក់ទឹន
នឹងថ្ម គឺមានភាគរយតិចតួច។
យ៉ាងនេះក្ដី វាក៏នៅតែអាចកើតឡើង នៅពេលមានការឥទ្ធិពលពីខាងក្រៅ ដូចជា ការប៉ះទង្គិច
ខ្លាំង ឬកំដៅខាងក្រៅមានកម្រិតខ្ពស់។ ដោយសារតែម្ចាស់ទូរស័ព្ទនេះ បានផ្ដល់ព័ត៌មានតិច
ពេក ដូច្នេះ យើងខ្ញុំពិបាកវាយតម្លៃថា គាត់មានការប្រើប្រាស់បែកណា។ ប៉ុន្តែ តាមរយៈរូបថត
គេអាចដឹងបានថា ទូរស័ព្ទនេះនៅថ្មី នឹងមិនមានស្នាមរលាត់ ឬស្នាមប៉ះទង្គិច។
នេះជាសំណាងល្អហើយដែលស្មាតហ្វូននេះ គ្រាន់តែប៉ោង និងប្រេះ បើសិនវាផ្ទុះវិញនោះ មិន
ដឹងថានឹងមានរឿងអ្វីកើតឡើងនោះទេ ពិសេសគឺនៅពេលកំពុងស្ថិតក្នុងយន្តហោះ។
ប្រែសម្រួល ៖ តារា
ប្រភព ៖ Genk