CamNews

ទូរស័ព្ទ 

iPhone 7 ពីរម៉ូដែល នឹងត្រូវបានដាក់លក់ ចាប់ពីថ្ងៃទី ២៣កញ្ញា

ប្រភពព័ត៌មានមួយចំនួនអះអាងថា Apple នឹងប្រារព្ធពិធីឧទ្ទេសនាម iPhone ជំនាន់ថ្មី នៅថ្ងៃទី
៧កញ្ញា ខណៈដែលពេលវេលាដាក់លក់ផលិតផលនេះ នៅតែមិនទាន់ដឹងប្រាកដនៅឡើយ។

តាមធម្មតា ក្រុមហ៊ុន Apple នឹងប្រកាសឧទ្ទេសនាម iPhone ថ្មី នៅថ្ងៃអង្គារ ឬពុធ ហើយវាក៏តែង
តែត្រូវបានដាក់លក់នៅថ្ងៃសុក្រដើម្បី Apple អាចស្រង់ស្ថិតិនៃការលក់ iPhone ក្នុងរយៈពេល ៣
ថ្ងៃដំបូង។

មុននេះ Bloomberg បានឱ្យដឹងថា ព្រឹត្តិការណ៍សំខាន់របស់ Apple នឹងត្រូវបានធ្វើឡើងនៅថ្ងៃទី
៧កញ្ញា និងចាប់ផ្ដើមឱ្យអតិថិជនបញ្ជាទិញ ចាប់ពីថ្ងៃទី ៩កញ្ញា។

រូប​ថត​បានមកពីទំព័រ 9to5mac
 

ចំណែកទំព័រ 9to5mac វិញ ចេញផ្សាយថា ពួកគេកំពុងមានក្នុងដៃនូវកាលបរិច្ឆេទរបស់ក្រុមហ៊ុន
ប្រព័ន្ធទូរស័ព្ទ AT&T ក្នុងនោះបាននិយាយអំពីថ្ងៃចំនួនពីរដែលត្រូវកែសម្រួលក្នុងគម្រោងដាក់លក់
គឺថ្ងៃទី ៩កញ្ញា និង ២៣កញ្ញា។ បើទោះមិនបាននិយាយដល់ iPhone ប៉ុន្តែ នេះអាចជាថ្ងៃដែលក្រុម
ហ៊ុន AT&T ទទួលការបញ្ជាទិញ និងដល់លក់ iPhone 7។

រីឯ Nikkei Asian Report វិញ បានចុះផ្សាយថា នឹងមាន iPhone ជំនាន់ទី ១០ តែពីរម៉ូដែលប៉ុណ្ណោះ
ដែលនឹងត្រូវបានឧទ្ទេសនាមក្នុងខែកញ្ញា គឺមិនមែនបីម៉ូដែល ដូចទៅនឹងដំណឹងចចាមអារ៉ាមកន្លង
មកនោះទេ។ ដំបូងឡើយ Apple មានគម្រោងបញ្ចេញស្មាតហ្វូនថ្មីចំនួនបីម៉ូដែល ប៉ុន្តែ ដោយសារ
ឃើញថា បរិមាណនៃការលក់ចេញក្នុងពីរត្រីមាសថ្មីៗនេះ បានធ្លាក់ចុះ Apple ក៏បានកាត់បន្ថយមក
នៅត្រឹមពីរម៉ូដែល គឺ iPhone 7 និង iPhone 7 Plus។

ប្រែសម្រួល ៖ បុត្រា


Tags: iPhone 7 iPhone 7 Plus ស្មាតហ្វូន