កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០១៦ នៅផ្សាទំនើប AEON Mall ក្រុមហ៊ុន SUGAR FRANCE ជាស្មាតហ្វូនម៉ាកដ៏ល្បីឈ្មោះនៅប្រទេសបារាំង បានរៀបចំនូវកម្មវិធីដាក់សម្ភោធជាផ្លូវការនូវផលិតផលកំពូលស្មាតហ្វូនជំនាន់ថ្មី គឺ SUGAR F7 Mini។
គួររំលឹកផងដែរថា ក្រុមហ៊ុន SUGAR FRANCE គឺជាក្រុមហ៊ុនទូរស័ព្ទដៃដំបូងគេនៅកម្ពុជា មានបំពាក់ដោយត្បូងប្រណិតស្វារ៉ូស្គីពីប្រទេសអូទ្រីស នឹងល្បីបំផុតនៅសហភាពអ៊ឺរ៉ុប រចនាឡើងសាកសមទៅនឹងយុវវ័យទាន់សម័យទាំងបុរស និងនារី នៅពេលនេះកំពុងតែមានវត្តមាននៅក្នុងទីផ្សារកម្ពុជាហើយ ដែលធ្វើអោយបណ្តាអ្នកប្រើប្រាស់ស្មាតហ្វូនជាច្រើនរឹតតែមានភាពភ្ញាក់ផ្អើលបន្ថែមទៀត ពិសេសទៅលើការរចនាល្អឯក មុខងារ គុណភាព ជាមួយតម្លៃដ៏ពិសេសបំផុត។
នៅក្នុងដំណើរការនៃការសម្ភោធដាក់លក់ជាផ្លូវការនេះ មានការចូលរួមលេងនូវល្បែងកំសាន្តសប្បាយៗ ការប្រកួតរូបថតសែលហ្វីជាមួយនឹងផ្ទាំងរូបថត SUGARដើម្បីមានឳកាសឈ្នះទូរស័ព្ទដៃមួយគ្រឿងពី SUGAR និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀត ការសម្តែងShow ពិសេស ការបង្ហាញម៉ូតពីតារាបង្ហាញម៉ូតដ៏ស្រស់ស្អាត ហើយអ្វីដែលរឹតតែពិសេសជាងនេះទៅទៀតនោះ ទូរស័ព្ទដៃ SUGAR ទទួលបានការគាំទ្រខ្លាំងពីសំណាក់អតិថិជន និងការបញ្ជាទិញជាច្រើនគ្រឿងផងដែរ។
លោក យិន ឌីណា អ្នកតំណាងក្រុមហ៊ុន SUGAR ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា SUGAR F7 mini មានបំពាក់ដោយ 4GB RAM, អង្គចងចាំ 32 GB ជាមួយនឹងទំហំថ្ម 3000mAh រីឯការសាកថ្មវិញគឺត្រឹមតែរយៈពេល ៣០នាទីប៉ុណ្ណោះបានរហូតដល់ទៅ ៨០ភាគរយ។ លោកបានបន្ថែមទៀតថា រីឯតម្លៃរបស់ SUGAR F7 mini នេះវិញគឺមានតម្លៃត្រឺមតែ 269 ដុល្លាប៉ុណ្ណោះ៕