CamNews

ទូរស័ព្ទ 

ភាគហ៊ុន iPhone របស់ Apple កំពុងធ្លាក់ យ៉ាងសាហាវនៅចិន

ក្រុមហ៊ុន Apple នៅពេលនេះកំពុងតែវក់វីជាខ្លាំងដោយសារតែតម្លៃភាគហ៊ុនរបស់ខ្លួននៅប្រទេស
ចិនកំពុងតែធ្លាក់យ៉ាងសាហាវ ក្រោយពេលការចេញយុទ្ធសាស្រ្តវាយលុកទីផ្សារថ្មីរបស់បណ្ដាក្រុម
ហ៊ុនផលិតទូរសព្ទ Smart Phone នៅក្នុងស្រុក នេះបើតាម International Data Corporation។

តម្លៃភាគហ៊ុនរបស់ Apple លើការលក់ iPhone បានធ្លាក់ពី ១០% ទៅ ១៩% បើតាមការវិភាគរបស់
IDC តែក៏មានការវិភាគផ្ទុយផងដែរថាអ្នកប្រើប្រាស់គេផ្អាកការទិញ iPhone 4S ដើម្បីសំងំរង់ចាំការ
ចេញរបស់ iPhone 5 ឬ New iPhone នាអំឡុងខែ តុលា ខាងមុខនេះ។

ការធ្លាក់តម្លៃភាគហ៊ុនរបស់ Apple ដោយសារការលក់ iPhone 4S មិនដាច់នៅចិនបាននាំអោយ
ZTE, Lenovo និង Huawei បានឡើងមកលំដាប់ Top 5 ជាលើកទី ១ ក្នុងប្រវត្តិសាស្រ្តនៃការរកស៊ី
របស់ក្រុមហ៊ុនទាំង ៣ នេះ។ តែទោះបីជាយ៉ាងណាក៏ក្រុមហ៊ុនក្នុងស្រុកមិនអាចវ៉ាក្រុមហ៊ុនដែល
មកពីបរទេសបានោះទេ ព្រោះអ្វីដែលជាបញ្ហានោះគឺគោលដៅអាជីវកម្មរបស់គេគឺ ភាគច្រើនវាយ
លុកទៅកាន់ មនុស្សដែលចូលចិត្តប្រើទូរសព្ទដែលមានតម្លៃក្រោម ២០០$៕

ដោយ៖ ម៉ូកា
ប្រភពពី៖ Wantchinatimes 

 


Tags: apple china share market smart phone