បចេ្ចកវិទ្យា៖ ក្រោយពីបានជំពាក់ចិត្ដនឹងចំណងជើងជាការផ្ដើម ឲ្យប្រិយមិត្ដមកដល់ទីនេះ វេបសាយគេហទំព័រកម្សាន្ដ ខេមញូវ សូមនាំអារម្មណ៍លោកអ្នកចូលទស្សនាវីដេអូខ្លីមួយដែលធ្វើបទបង្ហាញដោយយុវជនម្នាក់អំពី ការប្រើប្រាស់ កម្មវិធី អ៊ែនដ្រយរបស់ស្មាតហ្វូន ជាមួយរថយន្ដទំនើបរបស់លោកអ្នក។
យោងតាមពាក្យសម្ដីដ៏ក្បោះក្បាយរបស់ វាគ្មិន ចង់បង្ហាញប្រាប់ឲ្យដឹងថា ពីមួយថ្ងៃទៅមួយថ្ងៃ ការកើនឡើងនៃអ្នកប្រើប្រាស់ ទូរស័ព្ទឆ្លាតវៃកាន់តែកើនឡើងៗទៅហើយ ស្របគ្នានឹងកំណើនដ៏ឆាប់រហ័ស បច្ចេកវិទ្យារបស់ទូរស័ព្ទវៃឆ្លាតប្រើប្រព័ន្ធ អ៊ែនដ្រយ ទាំងនោះ ត្រូវបានគេបន្ថែមកម្មវីធីថ្មីមួយទៀតដែលអាចបញ្ជូនប្រព័ន្ធនៃការគ្រប់គ្រងរបស់ ទូរស័ព្ទចូលទៅកាន់ប្រព័ន្ធបញ្ជារបស់រថយន្ដទំនើបរបស់អ្នកដែលប្រើ ថាច់ស្គី្រន (Touch Screen )។
ការបង្កើតថ្មីនៃកម្មវីធីមួយនេះ មានឈ្មោះថា អ៊ែនដ្រយអូតួ (Android Auto) ដែលមានមុខងារពិសេស ក្នុងការដំណើរការប្រព័ន្ធដ៏ឆ្លាតវៃមួយនេះ។ វាផ្ដល់ទំនុកចិត្ដខ្ពស់ឲ្យអ្នកប្រើប្រាស់ទាំងអស់ដោយមិនចាំបាច់ប្រើលើទូរស័ព្ទផ្ទាល់របស់ពួកគេ ជាមួយនិងកម្មវិធីផ្សេងៗដែលបាន បកស្រាយបង្ហាញលើ លើវីដែអូខ្លីមួយនោះ ។ ជាច្រើនហេតុការណ៍ណាស់ទៅហើយ លើករណីគ្រោះថ្នាក់ចរាចរកើតចេញពី ការប្រើប្រាស់ទូរស័ព្ទដៃ ខណៈពេលកំពុង តែបើកបរ ដូច្នោះដើម្បីរក្សាបានសុវត្ថិភាពងាយស្រួលដល់អតិថិជនគាំទ្រ កម្មវិធី អ៊ែនដ្រយ ក្រុមហ៊ុនបានសម្រេចបង្កើត កម្មវិធីមួយនេះឡើង។
វិធីនៃការដំណើរការប្រព័ន្ធមួយនេះ ៖
គ្រប់អតិថិជនរបស់ស្មាតហ្វូន កម្មវីធីអ៊ែនដ្រយ អាចចូលទៅក្នុង អេបស្ដរ (App Store ) ហើយទាញយកកម្មវិធីមួយដែលមានឈ្មោះថា Android Auto ដម្លើងក្នុងទួរស័ព្ទរបស់លោកអ្នក ក្រោយមកទៀត លោកអ្នកយក ខ្សែរឌុយបញ្ចូលថាមពលរបស់ទូរស័ព្ទដែលចេញពីរថយន្ដទំនើបរបស់អ្នក ដោតចូលទៅទូរស័ព្ទ ពេលនោះសញ្ញានៃការភ្ជាប់គឺលេចចេញមកលើ ផ្ទាំងស្គ្រីនរថយន្ដ ហើយលោកអ្នកគ្រាន់តែ ប៉ះលើសញ្ញានោះ គឺវានិងបង្ហាញផ្ទាំង ដូចដែរអ្វី ដែលបានបង្ហាញក្នុងទូរស័ព្ទដៃរបស់លោកអ្នកដូច្នោះដែរ ពេលនោះហើយដែលលោកអ្នកអាចមាន សិទ្ធពេញលេញប្រើ លើស្គ្រីនរថយន្ដរបស់លោកអ្នក ដោយមិនបាច់ប្រើលើទូរស័ព្ទ។ មានកម្មវិធី មួយចំនួនដែលអាច ប្រើប្រាស់បាន ដូចអ្វីដែលអ្នកបានតាមដានក្នុងខ្សែវិដេអូ ខាងលើ។
យោងតាមការបកស្រាយបង្ហាញរបស់គេហទំព័រ គូសបញ្ជាក់ឲ្យដឹងថា ប្រភេទរថយន្ដដែលអាចដំណើរការបានប្រព័ន្ធនេះបាន មានដូចជា ៖ Bentley, FCA, Nissan, Mazda, Mitsubishi, General Motors, Volkswagen, Volvo, Hyundai, Kia និង Honda ។
រីករាយនឹងការធ្វើដំណើរ អបនិងការកម្សាន្ដយ៉ាងសំបូរបែបជាមួយនិង យុគសម័យស្មាតហ្វូន ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Topspeed