CamNews

ព័ត៌មានអន្តរជាតិ 

Donald Trump បដិសេធទាំងឌឺដង ពីការចោទប្រកាន់ CIA ថារុស្ស៊ី ជួយ Hack ដើម្បីបង្កើតប្រវត្តិសាស្រ្ត....

ព័ត៌មានអន្តរជាតិ ៖ ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump បានបដិសេធទៅនឹងរង្វាយតម្លៃ របស់ភ្នាក់ងារ CIA ដែលបានចោទប្រកាន់រូបលោកថា Hacker រុស្ស៊ី បានជួយជ្រោមជ្រែងក្នុងការ Hack ប្រព័ន្ធកុំព្យូទ័រ ដើម្បីជួយឲ្យលោក Trump ឈ្នះឆ្នោត ក្នុងប្រវត្តិសាស្រ្តសហរដ្ឋអាមេរិក ជា ប្រធានាធិបតីសហរដ្ឋអាមេរិក ទី ៤៥ នាឆ្នាំ ២០១៧ នេះ ។ 


លោក Trump គូសបញ្ជាក់ដល់សារព័ត៌មាន Fox News ឲ្យដឹងថា វាគឺជារឿងគួរឲ្យអស់សំណើច ទាក់ទងនឹងការចោទប្រកាន់ខាងលើ ។ គណបក្សប្រជាធិបតេយ្យ ព្យាយាមទម្លាយរបាយការណ៍ ជាបន្តបន្ទាប់ ពីព្រោះតែពួកគេរងនូវភាពអាម៉ាស់ដ៏ចាស់ដៃ ក្រោយពីចាញ់ឆ្នោតកាលពីពេលកន្លង ទៅនេះ ។ គួរបញ្ជាក់ថា ថ្ងៃសុក្រសប្តាហ៍កន្លងទៅនេះ មន្រ្តីផ្លូវការពីភ្នាក់ងារស៊ើបអង្កេត CIA គូស បញ្ជាក់ដល់សារព័ត៌មានក្នុងស្រុក សហរដ្ឋអាមេរិក ឲ្យដឹងថា ពួកគេបានធ្វើការស្រាវជ្រាវនិងសន្មត់ ឲ្យដឹងថា Hacker រុស្ស៊ីជាច្រើននាក់ បានព្យាយាមជួយលោក Trump ឲ្យឈ្នះឆ្នោតជាប្រធានាធិបតី អាមេរិក តែទោះជាយ៉ាងណាក៏ដោយចុះ ទាំងលោក Trump ទាំងមន្រ្តីផ្លូវការប្រទេសរុស្ស៊ីបានចេញ មុខបដិសេធដដែលៗ ទៅលើការចោទប្រកាន់ថាបាន Hack ប្រព័ន្ធកុំព្យូទ័រខាងលើ ៕



ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Donald Trump Air Force One Int news Hot news Obama