CamNews

ទូរស័ព្ទ 

Galaxy S7 edge ក្លែងក្លាយរបស់ចិន តម្លៃ ១០០ដុល្លារអាមេរិក

ដោយមានរូបរាងដូចបេះបិទទៅនឹង Galaxy S7 edge ស្មាតហ្វូន Elephone S7 នឹងធ្វើឱ្យកក្រើក
ទីផ្សារខ្នាតមធ្យម ព្រោះតម្លៃដ៏ទាបរបស់វា។

យើងអាចឃើញ iPhone “ក្លែងក្លាយ” នៅប្រទេសចិន ដែលដំណើរការដោយ Android តម្លៃទាប។
ប៉ុន្តែ ផលិតផលក្លែងក្លាយរបស់ស្មាតហ្វូន Android គឺជារឿងកម្រមាន។

ជោគជ័យដ៏ធំធេងរបស់ Samsung Galaxy S7 និង S7 edge បានធ្វើឱ្យបណ្ដាក្រុមហ៊ុនផលិត
ស្មាតហ្វូនក្លែងក្លាយនៅប្រទេសចិន មានការចាប់អារម្មណ៍។ ហើយនៅពេលខាងមុខ ស្មាតហ្វូន
មួយប្រភេទ ដែលមានឈ្មោះថា Elephone S7 នឹងបង្ហាញខ្លួន ដោយរូបរាងរបស់វា មានលក្ខណៈ
ដូចបេះបិទទៅនឹង Galaxy S7 edge ប៉ុន្តែ តម្លៃរបស់វា គឺត្រឹមតែ ១០០អឺរ៉ូ (ប្រហែល ១១០ដុល្លារ
អាមេរិក) ប៉ុណ្ណោះ។

បើគេមើលពីខាងក្រៅ គេនឹងឃើញថា Elephone S7 បានចម្លងតាមរូបរាងជាច្រើនចំនុចរបស់
S7 edge ពិសេសគឺអេក្រង់កោងទេរទៅសងខាង។ ក្រៅពីនេះ ផ្នែកខាងខ្នង និងប៊ូតុង Home ក៏
ដូចបេះបិទផងដែរ។

ជារួម គេឃើញមានតែបណ្ដុំកាមេរ៉ាប៉ុណ្ណោះ ដែលខុសពី Galaxy S7 edge ប៉ុន្តែ វាបែរជាដូចទៅ
នឹងកាមេរ៉ានៅលើ iPhone 6។ យ៉ាងនេះក្ដី ឡូហ្គូរបស់ស្មាតហ្វូននេះ មិនត្រូវបានគេចម្លងតាម
Galaxy S7 edge នោះទេ។

Elephone S7 ប្រើប្រូសេសឺរ MediaTek Helio X20, RAM 3GB។ ស្មាតហ្វូននេះ មានអេក្រង់ 5,5
inch រីសូលូសឹន HD ។ កាមេរ៉ាក្រោយរបស់ Elephone S7 មានទំហំ 16MP និងកាមេរ៉ាមុខ ទំហំ
8MP។ Elephone S7 ក៏មានសេនសឺរស្កេនក្រយៅដៃផងដែរ។

ស្មាតហ្វូនខាងលើនេះនឹងត្រូវបានដាក់លក់ចាប់ពីរដូវស្លឹកឈើជ្រុះឆ្នាំនេះ ក្នុងតម្លៃ ប្រហែល ១១០
ដុល្លារអាមេរិក សម្រាប់កំណែ RAM ទាប។ បណ្ដាកំណែលំដាប់ខ្ពស់ នឹងមានតម្លៃប្រហែល ២០០
ដុល្លារអាមេរិក។

ប្រែសម្រួល ៖ បុត្រា


Tags: Galaxy S7 edge Elephone S7 ទូរស័ព្ទចិន