CamNews

ទូរស័ព្ទ 

បណ្ដាស្មាតហ្វូនដែលមាន RAM 6GB ដំណើរការដោយ Android 6 Marshmallow (៦/២០១៦)

បណ្ដាស្មាតហ្វូននេះ មានគ្រឿងម៉ាស៊ីនមិនធម្មតានោះទេ រាប់ចាប់ពីគុណភាពអេកេ្រង ប្រូសេ
សឺរ រហូតដល់កាមេរ៉ា និងថាមពលថ្ម។

១. OnePlus 3

ត្រូវបានបញ្ចេញលក់ក្នុងទីផ្សារប៉ុន្មានថ្ងៃមុន ស្មាតហ្វូន OnePlus 3 ធ្វើឱ្យមានការចាប់អារម្មណ៍
ខ្លាំង ដោយសារតែការប្រើប្រាស់ RAM ដល់ទៅ 6GB រួមនឹងឈីប Snapdragon 820 និង
ប្រព័ន្ធប្រតិបត្តិ Android 6.0.1 Marshmallow ត្រូវបានបំលែងនៅលើអ៊ីនធឺរហ្វេល Oxygen OS។

កាមេរ៉ារបស់ស្មាតហ្វូននេះ ក៏មិនអន់នោះដែរ ពោលគឺកាមេរ៉ាមុខ 8MP និងកាមេរ៉ាក្រោយ
16MP។ ស្មាតហ្វូននេះ មានអង្គចងចាំក្នុង 64GB ថាមពល 3000mAh និងមានបំពាក់បច្ចេក
វិទ្យាបញ្ចូលថាមពលថ្ម ល្បឿនលឿងផងដែរ។

២. Asus ZenFone 3 Deluxe

ខុសពី OnePlus 3 ស្មាតហ្វូន Asus ZenFone 3 Deluxe ត្រូវបានដាក់លក់ជាពីរកំណែ គឺកំណែ
RAM 4GB និង RAM 6GB។ Asus ZenFone 3 Deluxe ដំណើរការដោយ Android 6.0.1
Marshmallow។

ZenFone 3 Deluxe ប្រើឈីប Snapdragon 820 និងអង្គចងចាំក្នុងបីប្រភេទ គឺ 64/128/256
GB។ កាមេរ៉ាមុខរបស់វា ទំហំ 8MP និងកាមេរ៉ាក្រោយឡើងដល់ 23MP។ ស្មាតហ្វូននេះ ប្រើ
ថ្មដែលមានថាមពល 300mAh មានបំពាក់ប្រព័ន្ធសាកថ្មល្បឿនលឿន។

៣. Lenovo ZUK Z2 Pro

ស្មាតហ្វូននេះ ក៏ត្រូវបានដាក់លក់ជាពីកំណែ RAM នោះគឺកំណែ RAM 4GB (ROM 64 GB)
​និង 6GB (ROM 128GB)។ ម៉ាស៊ីននេះ ដំណើរការដោយ Android 6.0.1 Marshmallow ជា
មួយនឹងអ៊ីនធឺរហ្វេល ZUI 2.0។

Lenovo ZUK Z2 Pro ប្រើឈីប Snapdragon 820 និងអេក្រង់ Super AMOLED Full HD 5.2
inch។ កាមេរ៉ាមុខរបស់ ZUK Z2 Pro មានទំហំ 8MP និងកាមេរ៉ាក្រោយ 13MP។ ទូរស័ព្ទនេះ
ប្រើថ្មដែលមានថាមពល 3.100 mAh បំពាក់ប្រព័ន្ធសាកថ្មល្បឿនលឿន និងរន្ធដោត Type-C។

៤. Vivo Xplay 5 Elite

Vivo Xplay 5 Elite ប្រើអេក្រង់ Super AMOLED 5.43 inch រីសូលូសឹន 2K។ ទន្ទឹមនឹងនេះ វាក៏
ប្រើឈីប Snapdragon 820 រួមនឹង RAM 6GB អង្គចងចាំក្នុងឡើងដល់  128 GB និងដំណើរ
ការដោយ Android 6.0 Marshmallow ជាមួយអ៊ីនធឺរហ្វេស Funtouch OS 2.6។

កាមេរ៉ារបស់ស្មាតហ្វូននេះក៏មិនអន់ដែរ ខណៈដែលកាមេរ៉ាមុខ 8MP និងកាមេរ៉ាក្រោយ 16MP
អាចថតវីដេអូ កម្រិត 4K។ ថាមពលថ្មរបស់ Vivo Xplay 5 Elite គឺ 3.600 mAh។

ប្រែសម្រួល ៖ បុត្រា


Tags: OnePlus 3 ស្មាតហ្វូន ចិន