CamNews

ព័ត៌មានបច្ចេកវិទ្យា 

ខឹងខ្លាំងពេក បុរសម្នាក់ទិញ iPhone ទាំងអស់ រួចវាយកំទេចនៅចំពោះមុខម្ចាស់ហាង (វីដេអូ)

ដោយសារតែខឹងនឹងម្ចាស់ហាង បុរសជនជាតិចិនម្នាក់បានទិញស្មាតហ្វូន នឹងហាងនេះទាំងមូល
រួចកំទេចវាចោល។

នៅក្នុងវីដេអូដែលទើបត្រូវបានគេបង្ហោះកាលពីពេលថ្មីនេះ បង្ហាញថា បុរសជនជាតិចិនម្នាក់ បាន
មកកាន់ហាងទូរស័ព្ទដើម្បីជួសជុលទូរស័ព្ទ ប៉ុន្តែបុរសនេះបានឈ្លោះប្រកែកគ្នាជាមួយម្ចាស់ហាង។
ទំព័រ World of Buzz បានរាយការណ៍ថា ម្ចាស់ហាងនិយាយថា “ជួសជុល? ជួសជុលស្អីគេ? បើ
មានលុយ លោកគួរតែទិញអាថ្មី ហើយបើអត់លុយទេ អញ្ជើញទៅហាងផ្សេងជួសជុលចុះ”។

ដោយខឹងនឹងសម្ដីមើលងាយបែបនេះ បុរសម្នាក់នេះក៏បានទិញ iPhone ទាំងអស់ដែលកំពុងលក់ក្នុង
ហាងនេះ ដោយសាច់ប្រាក់សុទ្ធ ប្រមាណជាជាង ៩០០០ដុល្លារ រួចយកញញួរវាយកំទេចគ្មានសល់។

មិនត្រឹមតែប៉ុណ្ណោះ បន្ទាប់ពីមានប្រតិកម្មពីម្ចាស់ហាង បុរសនេះក៏បានចំណាយប្រាក់ទិញហាងនេះ
ទាំងមូល រួចបន្តវាយបំផ្លាញ។



ប្រែសម្រួល ៖ តារា
ប្រភព ៖ World of Buzz


Tags: ចិន វាយកំទេសទូរស័ព្ទ iPhone