CamNews

ទូរស័ព្ទ 

Samsung ផ្អាកលក់ Galaxy Note 7 ព្រោះបញ្ហាផ្ទុះឆេះថ្ម ៖ អ្នកអាចយក Galaxy Note 7 ទៅប្ដូរថ្មីបាន

កាលពីថ្ងៃទី ២កញ្ញា គេហទំព័រសារព័ត៌មានបច្ចេកវិទ្យាពិភពលោកនានា បាននាំគ្នាចេញផ្សាយអំពី
ក្រុមហ៊ុន Samsung ប្រកាសប្រមូលមកវិញនូវ Galaxy Note 7 ទូទាំងពិភពលោក។ មូលហេតុគឺ
បណ្ដាលមកពីមានករណីថ្មក្ដៅហួសកម្រិត ហើយមានខ្លះត្រូវផ្ទុះឆេះផងដែរ។

Galaxy Note 7 មួយគ្រឿងដែលបាន​ផ្ទុះឆេះ

បច្ចុប្បន្ន Samsung ផ្អាកលក់ Galaxy Note 7 នៅទូទាំងពិភពលោក។ ក្រោយពីកំណត់បានអំពី
ប្រភពផ្គត់ផ្គង់ថ្មណាមួយដែលមានបញ្ហា ក្រុមហ៊ុននឹងធ្វើការជួសជុល ផ្លាស់ប្ដូរ ហើយដាក់លក់សា
ជាថ្មី។ បច្ចុប្បន្ន កំហុសបានកើតឡើងនៅលើតែថ្មប៉ុណ្ណោះ ដូច្នេះ គេគ្រាន់តែប្ដូរថ្មថ្មីគឺជាស្រេច។

ការប្រមូលមកវិញនូវ Note 7 នៅទូទាំងពិភពលោក គឺជាបញ្ហាធំមួយរបស់ Samsung នាបច្ចុប្បន្ន
ដែលម៉ូដែល Note 7 ត្រូវបានគេវាយតម្លៃខ្ពស់បំផុតក្នុងប្រវត្តិសាស្ដ្រ។ ផលិតផលនេះ បានជួយឱ្យ
Samsung ទទួលបានលទ្ធផលល្អក្នុងមុខជំនួញ ដោយចំនួននៃការបញ្ជាទិញ ច្រើនលើសពីការរំពឹង
ទុក។

Samsung កំពុងតែពឹងផ្អែកទៅលើ Note 7 ដើម្បីរក្សាមុខជំនួញរបស់ខ្លួន ខណៈដែល Apple ត្រៀម
ខ្លួនបញ្ចេញ iPhone ជំនាន់ថ្មី នៅសប្ដាហ៍ក្រោយ។

អគ្គនាយកផ្នែកពាណិជ្ជកម្មឧបករណ៍ទូរគមនាគមន៍ចល័តរបស់ Samsung លោក Koh Dong-Jin
បានទទួលស្គាល់ថា បណ្ដាករណីដែលត្រូវគេរាយការណ៍អំពី Galaxy Note 7 ផ្ទុះដែលក្រុមហ៊ុន
ទទួលបានចាប់ពីថ្ងៃទី ១៩សីហា គឺដោយសារកំហុសឆ្គងនៅលើថ្ម។ លោក Koh Dong-Jin ថ្លែងថា
នាពេលខាងមុខក្រុមហ៊ុន Samsung នឹងចាប់ផ្ដើមប្រមូល Galaxy Note 7 ត្រឡប់មកវិញនៅទូទាំង
ពិភពលោក និងធ្វើការប្ដូរផ្លាស់ថ្ម សម្រាប់ផលិតផលដែលបានលក់ចេញនៅលើទីផ្សារ។

ទំព័រ CNN ដកស្រង់ព័ត៌មានពី Yonhap (កូរ៉េខាងត្បូង) ឱ្យដឹងថា នៅទូទាំងពិភពលោក មាន ៥
ករណីដែលត្រូវគេរាយការណ៍ថា Note 7 បានឆេះ នៅពេលកំពុងបញ្ចូលថាមពលថ្ម។


អគ្គនាយកផ្នែកពាណិជ្ជកម្មឧបករណ៍ទូរគមនាគមន៍ចល័តរបស់ Samsung លោក Koh Dong-Jin 
ឱកក្បាលសុំទោស ទាក់ទឹននឹង​បញ្ហា​ឆេះថ្មនៅលើ Galaxy Note 7 ក្នុង​សន្និសីទកាសែតកាលពីថ្ងៃ

ទី ២កញ្ញា

ថ្មីៗនេះ ព័ត៌មានជាច្រើនបានបន្តចេញផ្សាយទាក់ទឹននឹងបញ្ហាដែលកើតឡើងនៅលើ Note 7។
ទំព័រ The Inquirer កាលពីថ្ងៃទី ២៥សីហា បានដកស្រង់ប្រភពពីបណ្ដាញសង្គម Baidu ចុះផ្សាយ
ថា ជនជាតិចិនម្នាក់បានបង្ហោះរូបថតមួយត្រូវបានគេជឿថា ជា Note 7 បានឆេះពេលកំពុងសាកថ្ម។
មិនយូរប៉ុន្មាន ទំព័រ The Time of India ក៏បានចេញផ្សាយព័ត៌មានស្ដីអំពី Note 7 មួយផ្សេងទៀត
បានផ្ទុះឆេះក្នុងពេលបញ្ចូលថាមពល។

ទាក់ទឹននឹងការប្ដូរថ្មី Samsung បានផ្ដល់អនុសាស្ដ្រថា ៖ “អតិថិជនដែលបានទិញ Galaxy Note7 ត្រូវ
យកវាមកកាន់កន្លែងបម្រើសេវាកម្មអតិថិជនរបស់ Samsung ដែលនៅក្បែរបំផុត”៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ cnet/genk


Tags: Galaxy Note 7 Samsung ផ្ទុះឆេះ