CamNews

ម៉ូតូ 

RM-Z450​ ម៉ូលដែល 2015 ជាទីពេញនិយម និង ទំនុកចិត្ដ

មកដល់ថ្មីទៀតហើយ ចំណងដៃសម្រាប់២០១៥ ​ក្រុមហ៊ុន Suzuki ដែលជាក្រុមហ៊ុនមួយទទួល​បាន​ការគាំទ្រពីបណ្ដាមហាជន បានបង្កើតស្នាដៃដ៏គួឲ្យទាក់ទាញ គឺ Suzuki  RM-Z450។

ឆ្លងកាត់ការពិសោធន៍ដ៏ស្វិតស្វាញរបស់ Suzuki កន្លងមកយើងឃើញថា គ្រប់ផលិតផល​នាំ​ចូល​ទី​ផ្សារទាំងអស់ គឺទទួលបានការពេញនិយមជាខ្លាំងពីបណ្ដាអ្នកប្រើប្រាស់ហើយក៏បា​ន​ទទួលស្គាល់​​ផង​ដែរពី​គុណ​​ភាពនិង​បរិមាណ យ៉ាងណាមិញ Suzuki RM-Z450 ក៏និងចូលខ្លួន​មក​បន្ដមក​ទៀត​​​ហើយ ដោយបំពាក់មកជាមួយនូវ លក្ខណៈពិសេសជាប្រភេទម៉ូតូ ផលិត​សម្រាប់​ឆ្នាំ2015 មាន 1 ម៉ាស៊ីនហើយមានកម្លាំង 449 cc ដែលអាចមានសមត្ថភាពល្បឿនប្រហែលដល់ទៅ 75​ម៉ាយ​​ក្នុង​មួយម៉ោង។ ចំណែកឯតម្លៃវិញ បើយោងទៅប្រភពវេបសាយ Topspeed បង្ហាញថា មាន​តម្លៃត្រឹម​តែ 8749 ដុល្លារប៉ុណ្ណោះ។

ជាការសម្ដែងឡើងប្រកបដោយភាពខ្លាំងក្លា និង ល្អស្រស់ Suzuki RM-Z450 ពិតជាអាចផ្ដល់​ឲ្យ​​​អ្នកបាននូវទំនុកចិត្ដនិងក្ដីសង្ឃឹមខ្ពស់លើការធ្វើដំណើរ។

 

 

 

ប្រែសម្រួលដោយ៖ អឿ អ៊ុយ​
ប្រភព៖  Topspeed


Tags: Viehicle Motocyle RM-Z450 2015