CamNews

ទូរស័ព្ទ 

រូបភាពពិតរបស់ iPhone 7 និង iPhone 7 Plus ដែលមាន៥ពណ៌ គួរជាទីចាប់ចិត្ត

iPhone 7 និង iPhone 7 Plus ឆ្នាំនេះ មាន៥ពណ៌ រួមមាន ពណ៌ប្រាក់ ពណ៌មាស ពណ៌ Rose Gold
ពណ៌ខ្មៅ និងពណ៌ខ្មៅរលើប (Jet Black)។

iPhone 7 និង iPhone 7 Plus ឆ្នាំនេះ មាន៥ពណ៌ រួមមាន ពណ៌ប្រាក់ ពណ៌មាស ពណ៌ Rose Gold
ពណ៌ខ្មៅ និងពណ៌ខ្មៅរលើប (Jet Black)។ ក្នុងនោះ កំណែពណ៌ខ្មៅរលើបគឺមាននៅលើកំណែអង្គ
ចងចាំ 128 ឬ 256 GB ប៉ុណ្ណោះ។


ពណ៌ចំនួនពីរគឺគឺពណ៌ខ្មៅស្រអាប់ និងខ្មៅរលើប ជំនួសឱ្យពណ៌ប្រផេះ (Space Gray) កំពុងទទួល
បានការពេញនិយមបំផុត ក្នុងនោះពណ៌ខ្មៅរលើប កំពុងខ្វះខាតនៅលើពិភពលោក។

កំណែពណ៌ខ្មៅរលើបកំពុងធ្វើឱ្យមានការភ្ញាក់ផ្អើល នៅពេលមានអតិថិជនចំនួន ២០% ជ្រើសរើស
ពណ៌នេះនៅអាមេរិក។

ដោយសារតែវត្តមានរបស់ពណ៌ខ្មៅ ធ្វើឱ្យពណ៌ Rose Gold ដែលជាពណ៌ "hot" កាលពីឆ្នាំទៅ លែង
ពេញនិយមបំផុតទៀតហើយ។



iPhone 7 មិនស្ដើងជាង iPhone 6s ប៉ុន្តែ Apple នៅតែសម្រេចចិត្តបោះបង់រន្ធដោតកាស3,5 mm។ 
Apple បានបំបាត់កំណែ 16GB នៅលើ iPhone 7 និង 7 Plus ហើយជំនួសមកវិញគឺកំណែទាបបំផុត
ចាប់ពី 32GB។

ប្រែសម្រួល ៖ តារា
ប្រភព ៖ DetroitBORG


Tags: iPhone 7 iPhone 7 Plus ពណ៌