CamNews

ព័ត៌មានបច្ចេកវិទ្យា 

មុខមាត់ពិត​របស់ OnLeaks ៖ អ្នកជំនាញខាងបញ្ចេញព័ត៌មានបែកធ្លាយ ស្ដីពីបច្ចេកវិទ្យា

OnLeaks គឺជាគណនី​ Twitter របស់បុរសម្នាក់មានឈ្មោះថា Steve Hemmerstoffer ដែលល្បី
ឈ្មោះថា ជា​អ្នកមានរូបភាព​បែកធ្លាយ​ប្រាកដប្រជាបំផុតអំពីផលិត​ផល​បច្ចេកវិទ្យា​ នៅមុនពេល
ពួកវា​មិនទាន់ត្រូវបានឧទ្ទេសនាម។

បច្ចុប្បន្ន Apple មិនអាចរក្សា​អាថ៌កំបាំងបានដូចមុននោះទេ ព្រោះថា ក្រុមហ៊ុននេះ ត្រូវផលិត​
iPhone ក្នុងបរិមាណច្រើន​ដើម្បីផ្គត់ផ្គង់ទីផ្សារ​ទូទាំងពិភពលោក ប្រការនេះហើយ​ធ្វើ​ឱ្យក្រុមហ៊ុន
ជាដៃគូ ត្រូវតែប្រញាប់​ក្នុងការ​ផលិត​នូវ​គ្រឿង​នានា​របស់ស្មាតហ្វូន iPhone ដើម្បីឱ្យទាន់ពេល
វេលា។នៅពេល​ក្រុមហ៊ុនដៃគូ​របស់ Apple ត្រូវផលិត​គ្រឿងអ្វីមួយ បណ្ដា​រូបថត​ស្ដីពីវា នឹងត្រូវ
បែកធ្លាយ។ អ្នកដែលបានបង្ហោះរូបថតទាំងនេះច្រើនជាង​គេ គ្មាននរណាក្រៅពី Steve
Hemmerstoffer ដែលជានិពន្ធនាយក​របស់គេហទំព័រ Nowhereelse.fr ។

ថ្មីៗនេះ Steve Hemmerstoffer បានបង្ហោះរូបថត​បែកធ្លាយជាច្រើន​នៅលើទំព័រ Twitter ដែល
មានឈ្មោះថា OnLeaks។ រូបថត​ភាគច្រើន​ដែលបានបង្ហោះ គឺសុទ្ធតែជារូបពិត​ឧទាហរណ៍​ដូចជា
រូបថត​ស្ដីពី ទំហំ​របស់ iPhone SE ឆ្នាំ ២០១៦ ឬ ទំហំ​របស់ iPad Pro ឆ្នាំ ២០១៥​ជាដើម។ល។

Steve Hemmerstoffer ក៏ជាម្ចាស់អត្ថបទ​ជាច្រើន ដែលនិយាយអំពី​បណ្ដារូបថត​បែកធ្លាយ​នៃ
​បណ្ដា​ស្មាតហ្វូន Android លំដាប់ខ្ពស់ ដូចជា Galaxy Note7 ផងដែរ។

កាលពីពេលថ្មីៗនេះ ទំព័រ​ Business Insider ក៏បានធ្វើកិច្ចសម្ភាស​ជាមួយ Hemmerstoffer ដើម្បី
ស្វែងយល់​ថា តើគាត់បានរូបភាពទាំងនោះដោយវិធីណា​ ហើយ​ធ្វើយ៉ាងណាដើម្បីដឹង​ថា វាជារូប
ថតពិត។ល។

-នៅពេល​ត្រូវបានសួរថា សំនួរដែលទាក់ទឹន​នឹង​ការប្រមូលព័ត៌មាន លោក Hemmerstoffer បាន
សង្ខេប​ថា “ដើម្បី​ដឹងថា ព័ត៌មានណាពិត ព័ត៌មានណាក្លែងក្លាយ អ្នកគួរតែ

-ប្រើប្រាស់ការយល់ដឹងរបស់ខ្លួន ដើម្បីសន្និដ្ឋានព័ត៌មានបែកធ្លាយ ថា តើវា​ត្រឹមត្រូវកម្រិតណា។

-ត្រូវតែធានាថា វាមិនមែនជារូបថតក្លែងក្លាយ ដោយធ្វើការស្វែងរកបញ្ច្រាសវិញនូវរូបថត​ដែល
បែកធ្លាយ ពោលគឺស្វែងរកលទ្ធផលដោយប្រើរូបថត​ដែលសង្ស័យថាជារូបបែកធ្លាយ។

-ចុងក្រោយ ត្រូវព្យាយាម​ស្វែងរកប្រភពព័ត៌មាន ហើយ​កំណត់នូវ​ភាពប្រាកដប្រជា​របស់រូបថត
ដោយ​ការ​ស្វែងយល់អំពីព័ត៌មានបែកធ្លាយមុនៗ​របស់ប្រភពព័ត៌មាននេះ។

ខាងក្រោមគឺជាបណ្ដារូបថត​បែកធ្លាយដែលត្រូវបានបង្ហោះដោយ​លោក Hemmerstoffer ៖

ប្រែសម្រួល ៖ បុត្រា

 


Tags: OnLeaks ព័ត៌មានបែកធ្លាយ បច្ចេកវិទ្យា