ក្រុមអ្នកជំនាញជប៉ុន បានព្រមានថា ការលើកម្រាមដៃជាអក្សរ “V” នៅពេលថតរូប គឺងាយនឹង
ត្រូវហែកឃើរ (hacker) វាយប្រហារ លួចយកស្នាមក្រយៅដៃ។
មនុស្សភាគច្រើនចូលចិត្តលើកម្រាមដៃពីរ ជាអក្សរ “V” នៅពេលថតរូប។ អក្សរ “V” មិនត្រឹមតែ
តំណាងឱ្យ "Victory ឬជោគជ័យ” នោះទេ តែវាជួយឱ្យរូបថតមានលក្ខណៈឃ្យូតផងដែរ។
ប៉ុន្តែ ក្រុមអ្នកជំនាញជប៉ុន បានណែនាំថា ដើម្បីសុវត្ថិភាព អ្នកដាច់ខាតមិនត្រូវលើកម្រាមដៃជា
អក្សរ “V” ឬលើកម្រាមដៃមេនោះទេ នៅពេលថតរូប ពិសេសគឺការថតរូបជិតកាមេរ៉ា។ ព្រោះថា
ក្រុមចោរអ៊ីនធឺរណែត អាចលួចយកស្នាមក្រយៅដៃរបស់អ្នក តាមរយៈរូបថតបែបនេះ។
តាមរយៈការលួចយកស្នាមក្រយៅដៃក្នុងរូបថតខាងលើ ពួកចោរអ៊ីនធឺរណែត អាចធ្វើអត្តសញ្ញា
ក្លែងក្លាយ ឬហែកចូលកុំព្យូទ័រ និងបើកសោក្រយៅដៃនៅលើស្មាតហ្វូនរបស់អ្នក។ ហើយមិន
យូរប៉ុន្មាន ពួកគេនឹងមានសោអាចហែកចូលគណនីធនាគារ ច្រកចេញចូល រថយន្ត។ល។ ឬ
ហែកយកទិន្នន័យឯកជនរបស់អ្នក។
សាស្ដ្រាចារ្យ Isao Echizen មកពីមន្ទីរស្រាវជ្រាវព័ត៌មានវិទ្យាជាតិជប៉ុន ឱ្យដឹងថា ៖ “នៅពេល
ថតរូប ល្អបំផុតអ្នកគួរតែកុំបង្ហាញម្រាមដៃនៅលើអេក្រង់ម៉ាស៊ីនថត ព្រោះថា ស្នាមក្រយៅដៃរ
បស់អ្នក អាចនឹងត្រូវគេលួច”។
លោក Isao Echizen ក៏រំលឹកថា បើសិនលេខកូដសម្ងាត់របស់អ្នក ត្រូវគេលួច អ្នកក៏នៅមាន
ឱកាសប្ដូរលេខកូដសម្ងាត់ថ្មី ប៉ុន្តែ បើសិនស្នាមក្រយៅដៃរបស់អ្នកត្រូវបានគេលួច នោះ អ្នកនឹង
មិនមានវិធីណាដើម្បីដោះស្រាយនោះទេ៕
ប្រែសម្រួល ៖ តារា
ប្រភព ៖ Dailymail