ហ្វីលីពីន៖ យ៉ាងហោចណាស់មានមនុស្ស ៣នាក់ត្រូវបានសម្លាប់ និងរាប់លាននាក់ទៀត
ត្រូវបានជម្លៀសចេញពីលំនៅដ្ឋាន កាលពីថ្ងៃចន្ទ ដោយសារមានខ្យល់ព្យុះ និងភ្លៀងធ្លាក់
យ៉ាងខ្លាំងមួយ នៅក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
យោងតាមបណ្តាញសារពត៌មាន channelnewsasia បានឱ្យដឹងថាខ្យល់ព្យុះនិងភ្លៀងធ្លាក់
យ៉ាងខ្លាំងបានបណ្តាលឱ្យមានទឹកជំនន់លិច ទីក្រុងម៉ានីល និងតំបន់មួយចំនួនទៀតនៅ
ប្រទេសហ្វីលីពីន ដែលធ្វើឱ្យប្រជាពលរដ្ឋប្រមាណជាង ១៣,០០០នាក់បានជម្លៀសចេញ
ពីទីក្រុង។
ខ្យល់ព្យុះ និងភ្លៀងធ្លាក់ដ៏ខ្លំាងមួយនេះ បានបំផ្លាញផ្ទះសំបែងប្រពលរដ្ឋជាង ២លានខ្នង
ផ្លូវ អគារ និងទ្រពសម្បត្តិជាច្រើនទៀតរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងទីក្រុងម៉ានីល៕
ដោយ៖ វណ្ណៈ
ប្រភព៖ channelnewsasia