ប្រធានាធិបតីអាមេរិក Barack Obama អាចនឹងបង្ហើបឱ្យដឹងអំពីថាតើមនុស្សភពផ្កាយ មានឬមិន
មាន នៅមុនពេលលោកអស់អាណតិ។
លោក Stephen Bassett អ្នកទទួលខុសត្រូវអំពីក្រុមស្រាវជ្រាវគំរូ (PRG) ទើបតែបានបញ្ចេញវិដេអូ
ថ្មីមួយបង្ហាញថា លោក Obama នឹងនិយាយអំពី “អាថ៌កំបាំងរាប់ពាន់ឆ្នាំ” បើសិនលោកបង្ហើបអំពី
មនុស្សភពផ្កាយ។ Stephen Bassett អះអាងថា ការប្រកាសនេះនឹងក្លាយជាបេតិកភ័ណ្ឌដែលនឹង
ផ្លាស់ប្ដូរប្រវត្តិសាស្ដ្ររបស់មនុស្សជាតិ។
លោក Obama ក៏ធ្លាប់បានព្រលយពាក្យខ្លះៗទាក់ទឹននឹងមនុស្សភពផ្កាយ
លោក Stephen Bassett ថ្លែងថា ៖ “បើសិនប្រធានាធិបតី Obama ថ្លែងថា វត្តមានរបស់មនុស្សភព
ផ្កាយគឺមានមែន នោះនឹងក្លាយជាបេតិកភ័ណ្ឌនយោបាយមួយដែលអស្ចារ្យបំផុតសម្រាប់មនុស្ស
លោក”។
កាលពីដើមឆ្នាំនេះ John Pedestal អគ្គនាយកផ្នែកយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកស្រី
Hillary Clinton បានបង្ហោះនៅលើទំព័រ tweeter ថា បរាជ័យធំបំផុតក្នុងរយៈពេល ១២ខែកន្លង
គឺថា ម្ដងទៀត គេមិនអាចបកស្រាយអំពីឯកសារនិយាយអំពី UFO។
មុននេះ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អាមេរិក (CIA) ក៏បានសម្រេចថានឹងបោះពុម្ភផ្សាយ
នូវឯកសារសម្ងាត់ស្ដីអំពី UFO នៅពាសពេញពិភពលោក។
សូម្បីតែលោកប្រធានាធិបតី Obama ក៏បានព្រលយពាក្យខ្លះៗ ទាក់ទឹននឹងមនុស្សភពផ្កាយនេះ
ផងដែរ។
កាលពីថ្ងៃទី ១១កុម្ភៈ នៅពេលលោក Obama ចូលរួមក្នុងកម្មវិធី The Ellen DeGeneres Show
លោកបានឆ្លើយតប់នឹងក្មេងស្រីម្នាក់ថា យើងមិនដែលបានទាក់ទងផ្ទាល់ជាមួយនឹងមនុស្សភព
ផ្កាយ ប៉ុន្តែ លោកក៏មិនបាននិយាយច្បាស់ថា តើធ្លាប់បានទាក់ទងដោយប្រយោលដែរ ឬយ៉ាង
ណានោះទេ។
តើមនុស្សភពផ្កាយកំពុងគ្រប់គ្រងមនុស្សមែនទេ?
កាលពីថ្ងៃទី ១២ មិនា ឆ្នាំ ២០១៥ ក្នុងកម្មវិធី Talk Show ដែលដឹកនាំដោយ Jimmy Kimmel លោក
Obama ក៏បានឆ្លើយតប់ទៅនឹងលោក Jimmy Kimmel អំពីសំនួរដែលទាក់ទឹននឹងមនុស្សភពផ្កាយ
ផងដែរ។ លោក Obama យល់ថា មនុស្សភពផ្កាយកំពុងតែគ្រប់គ្រងយ៉ាងតឹងរឹងទៅលើមនុស្ស
មិនអាចឱ្យមនុស្សបង្ហើបអំពីរឿងសម្ងាត់របស់ពួកគេ។
ប្រែសម្រួល ៖ បុត្រា