CamNews

កងទ័ពរាប់ពាន់នាក់ត្រូវបានដាក់ឱ្យការពារនៅពេល ប្រកួតកីឡាអូឡាំពិចនៅអង់គ្លេស

ឡុនដុន៖ កងកម្លាំងប្រដាប់ដោយអាវុធចំនួន ៣,៥០០នាក់  ត្រូវបានដាក់ពង្រាយបន្ថែម
ដើម្បីការពារប្រព័ន្ធសុវត្ថិភាព   នៅពេលប្រកួតកីឡាអូឡាំពិចក្នុងទីក្រុងដុនឡុន នាពេល
ខាងមុខ ដោយសារតែខ្វះបុគ្គិលសន្តិសុខពីក្រុមហ៊ុនឯកជន។

យោងតាមប្រភពអ្នកការពារម្នាក់  បានឱ្យដឹងថា  ក្រុមហ៊ុនសន្តិសុខឯកជន G4S បានចុះ
កិច្ចសន្យារៀបចំការពារប្រព័ន្ធសុវត្ថិភាព   នៅទីតាំងចំនួន ១០០កន្លែង   ប៉ុន្តែត្រូវបរាជ័យ
ក្នុងការជ្រើសរើសបុគ្គិល ដោយសារតែមិនមានពេលវេលាគ្រប់គ្រាន់ហ្វឹកហាត់។

អ្នកនាំពាក្យក្រុមហ៊ុន G4S បានអៈអាងថា   វាជាចំនួនមួយយ៉ាងច្រើនមិនដែលមានពីមុន
និងមានភាពស្មុគស្មាញ ក្នុងការជ្រើសរើសសន្តិសុខ យកមកហ្វឹកហាត់នៅកន្លែងដ៏ធំ និង
ចង្អៀត។

ប្រព័ន្ធការពារសុវត្ថិភាពដ៏ធំនេះ មានគម្រោងដាក់ពង្រាយសន្តិសុខឯកជនចំនួន ៧,៥០០
នាក់និងកងទ័ពរាប់ពាន់នាក់ទៀត បំពាក់ដោយអាវុធគ្រប់ប្រភេទ ដូចជាយន្តហោះចំបាំង
ឧទ្ធម្ភាគចក្រ កប៉ាល់ចំបាំងពីរគ្រឿង និងគ្រាប់ដៃ ជាដើម៕

ដោយ៖ វណ្ណៈ
ប្រភព៖ news.sky


Tags: Social International News England